នេះជាសត្វ​ដែលទាហាន​​អាមេរិក​នៅអ៊ីរ៉ាក់​ភ័យខ្លាច​បំផុត ព្រោះតែវារត់លឿន​​ជាងមនុស្ស​ ហើយអាចស៊ី​សាច់​មនុស្ស​ទៀតផង

នៅ​អ៊ីរ៉ាក់​មាន​ប្រភេទ​សត្វ «​ភេរវកម្ម​» មួយ ដែល​ទាហាន​អាមេរិក​ឲ្យ​តែ​ឮសូរ ក៏​ភ័យខ្លាច​ដែរ ។ វា​ពុំ​ត្រឹម​មាន​ល្បឿន​ចលនា​លឿន​ជាង​បុរស​ម្នាក់​ប្រមាណ ៥០ គីឡូម៉ែត្រ​/​ម៉ោង លោត​បាន​កម្ពស់ ២ ម៉ែត្រ ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ត្រូវ​បានគេច​ចាម​អារាម​ថា​ជា​ពូជ​សត្វ​ស៊ីសាច់​មនុស្ស​គួរ​ឲ្យ​ខ្ពើមរអើម ។​

នៅពេលដែល​បាន​ប្រទះ​ជាក់ស្តែង ហើយ​ចាប់បាន​សត្វ​នេះ ទើប​គេ​ដឹងថា វា​គឺជា​ពីងពាង​អូដ្ឋ ភាគច្រើន​រស់នៅ​តាម​វាល​ខ្សាច់ (​ឈ្មោះ​វិទ្យាសាស្ត្រ Arachnid Solifugae) វា​ស្ថិតក្នុង​អម្បូរ​ពីងពាង​រោម មាន​ជើង​៦ ប្រវែង​ដងខ្លួន​ដល់​ទៅ ១៥ សង់ទីម៉ែត្រ ។​

​ផ្នែក​ក្បាល​របស់​ពីងពាង​ដូ​ដ្ឋ​នេះ មាន​លក្ខណៈ​ស្រដៀង​នឹង​ខ្សា​ដំរី ហើយ​ការប្រើ​ឆ្មេ​ញ​វា​ក៏​ដូចគ្នា​ដែរ ។ វា​ប្រើ​ឆ្មេ​ញ​ដ៏​មុត​ស្រួច​ប្រៀប​ដូច​ដង្កៀបក្តាម និង​កាំបិត ដើម្បី​វាយប្រហារ​ពពួកសត្វ​ល្អិត សត្វ​កកេរ ពស់ សត្វ​ស្លាប​តូចៗ ហើយ​ចំពោះ​សត្វ​ធំ​វិញ វា​អាច​ផ្តួល​បានត្រឹមតែ​ខាំ​ម្តង​ប៉ុណ្ណោះ ។​

ពលទាហាន​អាមេរិក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ត្រូវបាន​គេ​ទូន្មាន​កុំ​ឲ្យ «​រករឿង​» ជាមួយ​ពួក​ពីងពាង​នេះ ។ ជាតិ​ពិស​ពេល​វា​ខាំ បណ្តាល​ឲ្យ​តំបន់​សាច់​ជុំវិញ​រលេះរលួយ​ចម្លង​មេរោគ​ចូល​ឈាម ។ ក្នុងករណី​មុខរបួស​ពុំបាន​ព្យាបាល​ត្រឹមត្រូវ អាចធ្វើ​ឲ្យ​ដំបៅ​ឆ្លង​មេរោគ​ត្រូវ​កាត់ចោល ឬ ធ្ងន់ធ្ងរ​ជាង​នេះ បណ្តាល​ឲ្យ​ស្លាប់ ។​

​តាម​ភាសាឡាតាំង​ឈ្មោះ​នៃ​អម្បូរ​ពីងពាង​អូដ្ឋ​នេះ​មានន័យថា «​រត់គេច​ពី​ព្រះអាទិត្យ​» ព្រោះតែ​វា​មាន​ទម្លាប់​ប្រមាញ់​ចំណី​តាម​រដូវ​នាពេល​យប់ ។ ពីងពាង​អូដ្ឋ បាន​ក្លាយជា​គំនិត​ផលិត​ជា​ខ្សែភាពយន្ត​ថែមទៀត​ផង ៕

អានព័ត៌មានថ្មីៗ ​ស្រីស្អាតម្នាក់ មកអង្គុយសុំទានសឹងរាល់ថ្ងៃ គ្រប់គ្នាមិនសូវជាចាប់អារម្មណ៍ ចេះតែដាក់លុយឲ្យ តែដល់ដឹងការពិតចង់ដាច់ផ្ងារ

ម៉ាឡេស៊ី៖ នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ តែងមកអង្គុយសុំទាននៅចិញ្ចើមផ្លូវជារៀងរាល់ថ្ងៃ គ្រប់គ្នាអាណិតចេះតែដាក់លុយ ក្នុងកំប៉ុងជ័រឲ្យនាង ប៉ុន្តែស្រាប់តែរយៈពេល ៦ខែក្រោយមក ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល សឹងស្រឡាំងកាំងតែម្តង។

ជាក់ស្តែង តាមរយៈរូបភាពទាំងនោះ ដែលត្រូវបានគេថតបង្ហោះចែកចាយ គេឃើញនារីវ័យក្មេង និងស្រស់ស្អាតជាអ្នកសុំទានខាងលើនេះ មានវ័យខ្ទង់ប្រហែលជា ២០ឆ្នាំប៉ុណ្ណោះ។

លើសពីនេះ នាងថែមទាំងត្រូវបានគ្រប់គ្នា ដាក់រហស្សនាមឲ្យថា ជាអ្នកសុំទានដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេ ប្រចាំប្រទេសម៉ាឡេស៊ីថែមទៀតផង។

នារីវ័យក្មេងសុំទានរូបនេះ ត្រូវបានគេរាយការណ៍ថា តែងតែមកអង្គុយសុំទាននៅចិញ្ចើមផ្លូវ កន្លែងចំណតឡានក្រុង សឹងតែរាល់ថ្ងៃ ក្នុងទីក្រុងកូឡាឡាំពួរ ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ខណៈគ្រប់គ្នាក៏មិនបានចាប់អារម្មណ៍ ឬសួរនាំនាង ថានាងជានរណានោះឡើយ។

យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ ក្រោយរូបភាពអស់ទាំងនេះ ត្រូវបានបែកធ្លាយបង្ហោះចែកចាយលើបណ្តាញសង្គម គេស្គាល់យ៉ាងច្បាស់បានថា នារីសុំទានរូបស្រស់ខាងលើនេះ គឺជានាង Anzalna Nasir ដែលជាតារាសម្តែងស្រីម្នាក់ មានវ័យ៣០ឆ្នាំ ជាហេតុធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងការពិត។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ទេថា មូលហេតុអ្វីបានជាតារាសម្តែងស្រី និងម៉ូដែលរូបនេះ បែរជាទៅធ្លាក់ខ្លួនអង្គុយសុំទានគេយ៉ាងដូច្នេះ ឬអាចគ្រាន់តែជាការថត វីដេអូឃ្លីបសម្តែងមួយ ដើម្បីចង់ដឹងពីប្រតិកម្មរបស់មហាជន ដែលគេហៅថា «Social Experiment» ឬយ៉ាងណានោះទេ។

ស្របពេលដែលអ្នកគាំទ្រនាងជាច្រើន នៅតែបន្តការងឿងឆ្ងល់ និងព្រួយបារម្ភពីនាងយ៉ាងខ្លាំង ដោយមិនដឹងថា នេះជាការពិត ឬគ្រាន់តែជាការសម្តែងរបស់នាង។ ហើយមកទល់ពេលនេះ Anzalna នាងក៏មិនទាន់បានចេញមុខ មកបកស្រាយជុំវិញទៅនឹងករណី រូបភាពបែកធ្លាយខាងលើនេះឡើយ។

គួរឲ្យដឹងផងដែរថា តារាស្រី នាង Anzalna ក៏បានរៀបការមានគ្រួសាររួចហើយដែរ កាលពីកំឡុងឆ្នាំ២០១៦ កន្លងទៅ ៕

ទស្សនារូបភាពខាងក្រោម៖

ប្រភពអត្ថបទ​ APP2KH.COM​