ខ្លាំងបាត់! ១០ ប្រទេសនៅលើពិភពលោកដែលមានករណីរំលោភសេពសន្ថវៈច្រើនជាងគេបំផុតមិនគួរឲ្យជឿ

នេះគឺជាបញ្ជីនៃបណ្តាប្រទេសកំពូលទាំង 10 ដែលមានបទឧក្រិដ្ឋរំលោភសេពសន្ថវៈខ្ពស់បំផុត។ អ្នកនឹងភ្ញាក់ផ្អើលមិនខាន មិននឹកស្មានថាប្រទេសអភិវឌ្ឍន៍ភាគច្រើនដូចជាសហរដ្ឋអាមេរិក ស៊ុយអែត បារាំង កាណាដា ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ក៏ជាប់ឈ្មោះក្នុងបញ្ជីនេះដែរ។ ស្ថិតិទាំងនេះមានអាយុចាប់ 2 ឆ្នាំ។ សូមមើលបញ្ជីបណ្តោះអាសន្ននៃប្រទេសដែលមានបទឧក្រិដ្ឋរំលោភសេពសន្ថវៈខ្ពស់បំផុតទាំងនេះ។

10. អេព្យូពី

Highest

ប្រទេសអេត្យូពីត្រូវបានគេប៉ាន់ប្រមាណថា មានអត្រាអំពើហឹង្សាខ្ពស់បំផុតមួយលើស្ត្រីនៅក្នុងពិភពលោក។ របាយការណ៍របស់អង្គការសហប្រជាជាតិបានរកឃើញថា ស្ត្រីជិត 60% ត្រូវបានគេទទួលរងអំពើហឹង្សាផ្លូវភេទ។ ការរំលោភ គឺជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងប្រទេសអេត្យូពី។ ប្រទេសនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញចំពោះការរៀបអាពាហ៍ពិពាហ៍ដោយការចាប់ពង្រត់។ ភាគច្រើន​បុរសនៅក្នុងប្រទេសនេះ តែងរៀបចំគម្រោងការចាប់ចាប់ជំរិតក្មេងស្រី ឬស្រី្ត ដោយពេលខ្លះប្រើសេះដើម្បីរត់គេច។ អ្នកចាប់ពង្រត់នេះនឹងលាក់កូនក្រមុំរបស់គាត់ហើយរំលោភនាងរហូតដល់នាងមានផ្ទៃពោះ។ ក្មេងស្រីដែលមានអាយុ 11 ឆ្នាំត្រូវបានរាយការណ៍ថាត្រូវបានគេចាប់ពង្រត់សម្រាប់គោលបំណងនៃអាពាហ៍ពិពាហ៍ ហើយកងយោធាម្នាក់ត្រូវបានគេចោទប្រកាន់ពីបទរំលោភសេពសន្ថវៈផងដែរ។

9. ស្រីលង្កា

Rape

កងកម្លាំងសន្តិសុខស្រីលង្កានៅតែរំលោភ និងធ្វើទារុណកម្មជនសង្ស័យ។ មានការចោទប្រកាន់ថ្មីៗថាការរំលោភនិងការធ្វើទារុណកម្មដោយកងកម្លាំងសន្តិសុខស្រីលង្កាបានបន្តរយៈពេលបួនឆ្នាំបន្ទាប់ពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់។ ការសិក្សារបស់អង្គការសហប្រជាជាតិស្តីពីបុរស និងអំពើហិង្សាបានរកឃើញថា 14,5% នៃបុរសជនជាតិស្រីលង្កាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈនៅចំណុចមួយចំនួនក្នុងជីវិតរបស់ពួកគេ។ 4,9% បានចាប់រំលោភកាលពីឆ្នាំមុន។ 2,7% បានចាប់រំលោភបុរសម្នាក់ផ្សេងទៀត។ 1.6% បានចូលរួមក្នុងការចាប់រំលោភជាក្រុម។ 96.5% នៃបុរសដែលបានចាប់រំលោភមិនមានផលវិបាកផ្នែកច្បាប់ទេ។ 65,8% មិនមានអារម្មណ៍ព្រួយបារម្ភឬមានកំហុសបន្ទាប់ពីនោះទេ។ 64,9% នៃអ្នករំលោភសេពសន្ថវៈបានរំលោភសេពសន្ថវៈច្រើនជាងមួយដងហើយ 11,1% បានរំលោភសេពសន្ថវៈក្មេងស្រីឬស្រីបួននាក់ឬច្រើនជាងនេះ។ នោះហើយជាមូលហេតុដែលប្រទេសនេះមានអត្រាធ្វើអត្តឃាតខ្ពស់បំផុតនៅក្នុងពិភពលោក។

8. កាណាដា

Rape

ប្រទេសនេះក៏ស្ថិតក្នុងទ្វីប អាមេរិកផងដែរ និងករណីសរុបនៃការរំលោភសេពសន្ថវៈនៅក្នុងប្រទេសនេះគឺ 2.516.918 ។ វាត្រូវបានគេរាយការណ៍ថាមានស្ត្រីជាង 1 នាក់ក្នុងចំណោម 3 នាក់បានទទួលរងនូវការរំលោភបំពានផ្លូវភេទហើយមានតែ 6% ប៉ុណ្ណោះនៃការរំលោភផ្លូវភេទត្រូវបានរាយការណ៍ទៅប៉ូលីស។ យោងទៅតាមវិទ្យាស្ថានយុត្តិធម៌នៃរដ្ឋ British Columbia មនុស្សម្នាក់ក្នុងចំណោម 17 នាក់ត្រូវបានគេចាប់រំលោភ ចំណែកឯ 62% នៃជនរងគ្រោះដោយការរំលោភសេពសន្ថវៈត្រូវបានរងរបួសរាងកាយ និង 9% ត្រូវបានគេវាយដំយ៉ាងដំណំ។

7. បារាំង

Rape

ការរំលោភមិនមែនជាឧក្រិដ្ឋកម្មនៅប្រទេសបារាំងទេរហូតដល់ឆ្នាំ 1980 ។ ច្បាប់ពង្រឹងសិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រីគឺទើបតែបង្កើតថ្មីៗនៅប្រទេសបារាំង។ ច្បាប់ស្តីពីការយាយីផ្លូវភេទត្រូវបានអនុម័តនៅឆ្នាំ 1992 និងមួយទៀត ច្បាប់ស្តីពីការរំលោភបំពានលើបៀតបៀនកេរ្តិ៍ខ្មាស់ត្រូវបានអនុម័តក្នុងឆ្នាំ 2002 ។ ច្បាប់ចុងក្រោយដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាលើស្ត្រីត្រូវបានអនុម័តកាលពីឆ្នាំ 2016។ ការសិក្សារបស់រដ្ឋាភិបាលបានបង្ហាញថា មានការចាប់រំលោភចំនួន 75.000 នាក់ក្នុងមួយឆ្នាំនៅក្នុងប្រទេស។ មានតែជនរងគ្រោះប្រហែល 10% ប៉ុណ្ណោះដែលបានដាក់ពាក្យបណ្តឹង។ ប្រទេសបារាំងស្ថិតក្នុងលំដាប់ទី 7 ដោយមានឧក្រិដ្ឋកម្មសរុប 3.771.850 ។

6. អាឡឺម៉ង់

Rape

ការប៉ាន់ប្រមាណទៅលើស្ត្រី និងក្មេងស្រីចំនួន 240.000 នាក់បានស្លាប់រហូតមកដល់ពេលនេះនៅក្នុងប្រទេសអាល្លឺម៉ង់ដោយសារតែឧក្រិដ្ឋកម្មរំលោភ។ ប្រទេសអាឡឺម៉ង់ស្ថិតក្នុងលំដាប់លេខ 6 ក្នុងបទឧក្រិដ្ឋរំលោភសេពសន្ថវៈខ្ពស់បំផុតដោយមានតួលេខចំនួន 6.507.394 នាក់ក្នុងមួយឆ្នាំ នេះជាតួលេខដ៏ធំមួយ។

5. អង់គ្លេស

Women

មនុស្សជាច្រើនមានបំណងចង់រស់នៅ ឬទៅលេងចក្រភពអង់គ្លេសព្រោះវាជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍ជាច្រើន។ ប៉ុន្តែពួកគេប្រាកដជាមិនដែលដឹងទេថា ប្រទេសនេះក៏ជាប់ពាក់ព័ន្ធយ៉ាងធ្ងន់ធ្ងរផងដែរនៅក្នុងឧក្រិដ្ឋកម្មរំលោភសេពសន្ថវៈ។ នៅខែមករាឆ្នាំ 2013 ក្រសួងយុត្តិធម៌ការិយាល័យស្ថិតិជាតិ ONS និង Home Office បានចេញផ្សាយព្រឹត្តិបត្រស្ថិតិផ្លូវការជាលើកដំបូងស្តីពីហិង្សាផ្លូវភេទដែលមានចំណងជើងថាទិដ្ឋភាពទូទៅនៃបទល្មើសផ្លូវភេទនៅប្រទេសអង់គ្លេស និងវេល មាន ស្ត្រីប្រមាណជា 85.000 នាក់ត្រូវបានរំលោភជាមធ្យមជារៀងរាល់ឆ្នាំ ស្ត្រីជាង 400.000 នាក់ត្រូវបានគេរំលោភបំពានផ្លូវភេទជារៀងរាល់ឆ្នាំ។ ស្រ្តីម្នាក់ក្នុងចំណោម 5 នាក់ (អាយុពី 16 ទៅ 59 ឆ្នាំ) ធ្លាប់មានអំពើហឹង្សាផ្លូវភេទតាំងពីអាយុ 16 ឆ្នាំ។

4. ឥណ្ឌា

ប្រទេសឥណ្ឌាគឺជាកន្លែងដែលមានការរំលោភបំពានផ្លូវភេទកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការរំលោភសេពសន្ថវៈលើស្រ្តីនៅឥណ្ឌាគឺជាឧក្រិដ្ឋកម្មដ៏ព្រួយបារម្ភមួយរបស់ឥណ្ឌា។ យោងតាមការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិ មានចំនួន 24.923 ករណីត្រូវបានគេរាយការណ៍នៅទូទាំងប្រទេសឥណ្ឌាក្នុងឆ្នាំ 2012 ប៉ុន្តែអ្នកជំនាញគិតថាចំនួនករណីរំលោភសេពសន្ថវៈដែលមិនត្រូវបានគេរាយការណ៍មានចំនួនខ្ពស់ជាងនេះ។ ក្រៅពីនេះ 24.470 នាក់ត្រូវបានប្រព្រឹត្តដោយឪពុក គ្រួសារសាច់ញាតិ អ្នកជិតខាង និងអ្នកដែលគេស្គាល់ផ្សេងទៀត។ ការប៉ាន់ប្រមាណចុងក្រោយបង្អស់បង្ហាញថាករណីរំលោភថ្មីត្រូវបានគេរាយការណ៍រៀងរាល់ 22 នាទីម្តងនៅប្រទេសឥណ្ឌា។

3. ស៊ុយអ៊ែត

Countries

ប្រទេសស៊ុយអែតមានអត្រាខ្ពស់បំផុតស្តីពីការចាប់រំលោភនៅក្នុងទ្វីបអឺរ៉ុប និងជាប្រទេសអត្រាមួយខ្ពស់បំផុតក្នុងពិភពលោក។ ស្រ្តីម្នាក់ក្នុងចំនោមស្ត្រី 4 នាក់បានក្លាយជាជនរងគ្រោះនៃការចាប់រំលោភក្នុងប្រទេសស៊ុយអែត។ នៅឆ្នាំ 2010 ប៉ូលីសស៊ុយអែតបានកត់ត្រានូវបទល្មើសរំលោភគឺប្រហែល 63 នាក់ក្នុងចំនោម 100.000 នាក់។ ប្រទេសនេះមានឧក្រិដ្ឋកម្មរំលោភសេពសន្ថវៈខ្ពស់បំផុតទី 3 នៅលើពិភពលោក។ នៅក្នុងឆ្នាំ 2009 មានចំនួន 15.700 ករណីដែលបានរាយការណ៍ពីបទល្មើសផ្លូវភេទ។ នៅក្នុងប្រទេសស៊ុយអ៊ែតកើនឡើង 8% បើប្រៀបធៀបទៅនឹងឆ្នាំ 2008 ។ នៅខែមេសាឆ្នាំ 2009 គេបានរាយការណ៍ថាបទល្មើសផ្លូវភេទបានកើនឡើង 58% បើប្រៀបធៀបកាលពីរយៈពេល 10 ឆ្នាំមុន។ យោងតាមការសិក្សារបស់សហភាពអឺរ៉ុបឆ្នាំ 2009 ស៊ុយអ៊ែតមានអត្រានៃការរំលោភសេពសន្ថវៈខ្ពស់បំផុតនៅក្នុងទ្វីបអឺរ៉ុប។

2. អាព្រិចខាងត្បូង

Highest

ប្រទេសនេះមានអត្រានៃការរំលោភសេពសន្ថវៈខ្ពស់បំផុតក្នុងពិភពលោកដោយមានការចាប់រំលោភផ្លូវភេទចំនួន 65.000 ករណីក្នុងឆ្នាំ 2012 ។ ការរំលោភសេពសន្ថវៈបាននាំឱ្យប្រទេសនេះត្រូវបានគេចាត់ទុកថាជា “រដ្ឋធានីនៃការរំលោភបំពានរបស់ពិភពលោក”។ ស្ត្រីសរុបចំនួន 4000 នាក់បានចោទសួរ និងមានស្រ្តីម្នាក់ក្នុងចំណោមស្រ្តី ៣ នាក់ និយាយថាពួកគេត្រូវបានចាប់រំលោភផ្លូវភេទ។ បុរសអាហ្វ្រិកខាងត្បូងជាង 25% ត្រូវបានចោទសួរពីករណីរំលោភសេពសន្ថវៈ ក្នុងនោះបុរសចំនួន 50%  និយាយថាពួកគេបានចាប់រំលោភមនុស្សស្រីច្រើនជាងមួយ។ ប្រទេសអាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលមានករណីរំលោភបំពានកុមារ និងទារកខ្ពស់បំផុតនៅក្នុងពិភពលោក។ ជនល្មើសត្រូវបានផ្តន្ទាទោសមានរយៈពេលប្រហែល 2 ឆ្នាំប៉ុណ្ណោះ។

1. សហរដ្ឋអាមេរិក

Students

មហាអំណាចរបស់ពិភពលោកស្ថិតនៅក្នុងលេខរៀងទី1 ក្នុងករណីការចាប់រំលោភសេពសន្ថវៈ។ ការិយាល័យស្ថិតិយុត្តិធម៌របស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា 91% នៃជនរងគ្រោះដោយការចាប់រំលោភគឺជាស្ត្រី និងបុរស 9%  ហើយជនល្មើស 99% គឺជាបុរស។ ស្រ្តីជនជាតិអាមេរិក 1 នាក់ក្នុងចំនោម 6 នាក់ និងបុរស 1 នាក់ក្នុងចំណោមបុរសអាមេរិក 33 នាក់បានជួបប្រទះនូវការប៉ុនប៉ងរំលោភ ឬការចាប់រំលោភក្នុងជីវិតរបស់ពួកគេ។ ស្ត្រីជាង 1/4 នៅមហាវិទ្យាល័យបានរាយការណ៍ថាបានទទួលរងនូវការប៉ុនប៉ងចាប់រំលោភឬចាប់រំលោភចាប់តាំងពីអាយុ 14 ឆ្នាំ។ ក្នុងចំណោមករណីទាំងអស់មានតែ 16% នៃករណីសរុបប៉ុណ្ណោះត្រូវបានរាយការណ៍។ ករណីរំលោភសេពសន្ថវៈភាគច្រើនកើតឡើងនៅក្នុងផ្ទះ។

ដោយ រស្មី

ប្រភពៈ​បរទេស

Leave a Reply

Your email address will not be published.