កំពូលតារាសម្តែង ឈិន ឡុង ស្រក់​ទឹកភ្នែក​ក្រោយពី​ដឹង​ថា​ខ្លួនឯង​ធ្វើ​ខុស​ខ្លាំង​ចំពោះ​ភរិយា…

កំពូលតារាសម្តែង ឈិន ឡុង បានជួបភរិយាក្នុងឆ្នំា ១៩៨២។ពេលនោះពួកគេទំាងពីរជាតារា សម្តែងដ៏ល្បីក្នុងប្រទេសចិន ពួកក៏ចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នា រហូតដល់ពួកស្រឡាញ់ គ្នាទៅវិញទៅមក។

ពួួកគេបានរៀបការនឹងគ្នារហូតដល់បានកូនមួយ។ប្រពន្ធរបស់ លោក ឈិន ឡុងបានលាឈប់ ពីការងារសិល្បះដើម្បីមើលថែរក្សាកូន និងមានពេលវេលាច្រើននៅជាមួយប្តី លោកឈិន ឡុង មិនបានសរសើរ ចំពោះការ ការលះបង់​មួយ​នេះ​របស់​នាង​ឡើយ។ដោយសារតែ​ លោក ឈិន ឡុង មានភាពមមាញឹក​ខ្លាំងនឹងការងារសិល្បះ។

លោកបានសារភាពថា៖ ក្នុងរយះពេល ៣ ទៅ ៥ឆ្នំា លោក ឈិន ឡុង មិនបានអើសពើរនឹង កូននិងប្រពន្ធទេ ថែមទំាងលួចមានស្រីផ្សេងនៅខាងក្រៅ គាត់បានគិតថាប្រពន្ធរបស់គាត់ ប្រហែលជាមិនអាចទ្រំានឹងទង្វើរបស់គាត់បានទេ ហើយសំរេចចិត្តលែងលេះជាមួយគាត់ ផ្ទុយស្រឡេះពីការគិត អ្នកស្រី Linមិនចាកចេញពី ​លោក Jackieបើជាតស៊ូព្យាយាមរស់នៅជាមួយ រួបលោក និងបានការពារចំពោះការចោទប្រកាន់លើរូបលោកទៀត។

ចាប់តំាងពីពេលនោះមក​លោក ឈិន ឡុង បានវិញត្រលប់​មក​រក​ប្រពន្ធ​វិញ គាត់​បាន​ស្រែក​យំ​ព្រោះ​ទើបតែ​ដឹង​ថា​គាត់​បាន​រៀបការ​នឹង​ស្ត្រី​ដ៏អស្ចារ្យ​បំផុត​ក្នុង​លោក។ តាំងពី​ពេល​នោះ​មក លោក ឈិនឡុង យកចិត្តទុកដាក់ និង​ព្រួយបារម្ភ​ចំពោះ​ភរិយា​គួរឱ្យ​ស្រឡាញ់​របស់​គាត់​ណាស់៕

ប្រភពអត្ថបទ​ @SIEMREAP-POST.COM​

Leave a Reply

Your email address will not be published.