តោះ !!! ទៅស្គាល់កំពូលបុរសទាំង ១០ ដែលពោពេញដោយថាមពលវិសេសវិសាលគ្មានអ្នកដូច

ជាមួយនិងការទស្សនាខ្សែភាពយន្តបែបវាយប្រហារ យើងជឿជាក់ថាលោកអ្នកប្រាកដជាមានការកោតសសើរជាខ្លាំងទៅលើតួរអង្គវីរៈបុរសផ្សេងៗដែលពួកគាត់មានកម្លាំង ឬថាមពលដ៏មហាសាល និងសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេ ដែលអាចធ្វើអោយពួកគេឆ្លងកាត់បានគ្រប់ឧបសគ្គទាំងអស់មិនថាពេលក្ដៅ ឬក៏ពេលត្រជាក់នោះទេតើត្រូវទេ ។ ក៏ប៉ុន្តែភាពខ្លាំងពូកែរបស់តួរអង្គទាំងនោះមិនមែនជាការពិតនោះទេ វាគ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ ។ ទន្ទឹមនិងការចូលចិត្តបស់លោកអ្នកជាមួយនឹងភាពក្លាហ៊ាន និងកម្លាំងមហាសាលទៅលើតួអង្គទាំងខ្លាំងពូកែទាំងអស់នោះ ទើបថ្ងៃនេះយើងចង់បង្ហាញលោកអ្នកជាមួយនិងវីរៈបុរសមួយចំនួនដែលពួកគាត់មានកម្លាំងខ្លាំងពូកែ និងមានសមត្ថភាពពិសេសជាច្រើនយ៉ាងពិតប្រាកដ ហើយមិនមែនជាការសម្ដែងនោះទេ ។

លោកអ្នកដឹងទេថាក្នុុងចំណោមពួកគាត់ទាំងអស់នោះមានអ្នកខ្លះមានកម្លាំងខ្លាំងពូកែ និងមានសមត្ថភាពពិសេសៗតាំងតែពីកំណើត ចំនែកឯអ្នកខ្លះទៀងមានកម្លាំងខ្លាំងពូកែដោយសារការព្យាយាមវឹកហាត់ជាមួយនិងវិធីសាស្រ្តផ្សេងៗដើម្បីទទួលបានវា។

បើសិនជាលោកអ្នកចង់ដឹងថា តើក្នុងចំណោមពួកគាត់មានកម្លាំងដ៏អស្ចារ្យអ្វីខ្លះ ហើយមានវត្តមានរបស់អ្នកណាខ្លះនោះ សូមទៅស្គាល់ទាំងអស់គ្នានៅខាងក្រោមនេះ៖

១.លោក Liew Thow Lin បុរសមេដែក

លោក Liew Thow Lin មានអាយុ ៨០ឆ្នាំ លោកជាជនជាតិ ម៉ាឡេស៊ី លោកត្រូវបានគេស្គាល់ថាជាបុរសដែលមានថាមពលស្រូបទាញវត្ថុផ្សេៗដែលមានជាតិដែកដ៏ល្បីល្បាញបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ លោកធ្លាប់បានសម្ដែងពីសមត្ថភាពដ៏អស្ចារ្យរបស់លោកនៅក្នុងកម្មវិធីសប្បុរសធម៍ទូទាំងពិភពលោក ដែលក្នុងការសម្ដែងនោះលោកបានទាញយកលោហៈដែលមានទម្ងន់ដល់ទៅ៣៦គីឡូក្រាមអោយមកស្អិតជាប់នៅលើខ្លួនគាត់បានដោយមិនមានអ្វីទប់ទាំងអស់ ។វាពិតជារឿងដែលមិនគួរអោយជឿទាល់តែសោះ ក៏ប៉ុន្ដែភាពអស្ចារ្យរបស់គាត់គឺមានអ្នកធ្លាប់ធ្វើការបញ្ជាក់ហើយនោះគឺក្រុមអ្នកវិទ្យាសាស្រ្តដែលមកពីមហាវិទ្យាល័យបច្ចេកវិទ្យាមួយនៅក្នុងប្រទេសម៉ាឡេស៊ីបានបញ្ចាក់ថា ដោយសារតែស្បែករបស់គាត់មានភាពកកិតខ្លាំងដោយហេតុនោះហើយទើបធ្វើអោយខ្លួនរបស់គាត់ទាំងមូលមានថាមពលអាចស្រូបយកលោហៈធាតុផ្សេងៗបានដូច្នេះទៅ។

២.លោក Daniel Browning Smith បុរសកៅស៊ូ

លោក Daniel Browning Smith គឺជាជនជាតិអាមេរិកកាំង លោកមានជាបុរសពហុជំនាញ លោកអ្នកដឹងទេថាគាត់ មានអាជីញជា តារាសម្ដែង ភ្ញៀវកិត្តិយសប្រចាំកម្មវិធីទូរទស្សន៍ តារាកំប្លែង អ្នកកីឡា និងជាអ្នកសម្ដែងសៀកស្ពិនភ្នែកទៀតផង ។ដោយសារកត្តាទាំងនេះហើយទើបធ្វើអោយគាត់ទទួលបានរហ័សនាមថាជាបុរសដែលមានភាពបត់បែនបំផុតនៅក្នងពិភពលោក ហើយថែមទាំងជាអ្នកជាអ្នកបំបែកកំណត់ត្រាដ៏ល្បីម្នាក់របស់កម្មវិធី the Guinness World Records ទៀតផង ។

ហើយអ្វីដែលធ្វើអោយគាត់ទទួលបានចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ សមត្ថភាពដ៏ចម្លែករបស់គាត់ នោះគឺការបត់បែនខ្លួនបានតាមចិត្តរបស់គាត់ ក៏លោកអ្នកដឹងទេថា ថាមពលដ៏អស្ចារ្យរបស់គាត់នោះគែទទួលបានដោយសារតែការវិវឌ្ឍន៍នៃជម្ងឺម៉្យាងដែលមានឈ្មោះថា the hypermobile Ehlers-Danlos ជាជម្ងឺម្យ៉ាងដែលធ្វើអោយមានការផ្លាស់ប្ដូរហ្សែន។ មានពេលខ្លះជម្ងឺនេះក៏បានធ្វើអោយគាត់មានការឈឺចាប់ធ្ងន់ធ្ងរផងដែរ តែជាសំណាងល្អលោក Daniel Browning Smith គ្រាន់តែកើតក្នុងដំណាក់កាលនៃជម្ងឺនេះតែប៉ុណ្ណោះ។

៣.លោក Shi Liliang អ្នកដែលមានថាមពលអាចរត់នៅលើទឹកបាន

ការដើរលើផ្ទៃទឹកជាការងាយស្រួលបំផុតរបស់លោក Shi Liliang  ព្រោះគាត់មានសមត្ថភាពពិសេសម្យ៉ាងដែលអាចអោយគាត់រត់ ឬដើរលើទឹកបានរហូតដល់ ១២៥ ម៉ែត្រ ឯណោះ ដែលជាការបំបែកកំណត់ត្រាមួយផងដែរនៅក្នុងឆ្នាំ ២០១៥ ។

៤.លោក Hai Ngoc បុរសដែលមិនគេងទាល់តែសោះ

លោក Hai Ngoc គឺជាជនជាតិរៀតណាម​ គាត់បានកើតក្នុងឆ្នាំ ១៩៤២ ហើយជាមនុស្សដែលទទួលរងជម្ងឺគេងមិនលក់ដ៏ធ្ងន់ធ្ងរម្នាក់នៅក្នុងពិភពលោក។ លោក មិនចាំបាច់ប្រើប្រាស់កាហ្វេដើម្បីជួយអោយគាត់មិនគេងនោះ ហើយគាត់បានប្រើជីវិតដោយមិនដែលគេងបែបនេះអស់រយៈពេលជាង ៤៣ មកហើយ ។ ហើយបើទោះបីជាគាត់មិនដែលបានគេងក៏ពិតមែន តែគាត់នៅតែមានសតិបញ្ញាគ្រប់គ្រាន់ ហើយថែមទាំងអាចបំពេញការងារផ្សេងៗបានធម្មតាដូចគេ ដូចឯងទៀតផង។

៥. លោក Stephen Wiltshire បុរសដែលមានការចងចាំដ៏ល្អបំផុត

លោក Stephen Wiltshire គឺជាស្ថាបត្យករជនជាតិអង់គ្លេសដ៏ល្បីល្បាញម្នាក់ជាមួយនិិងប្រព័ន្ធចងចាំដ៏អស្ចារ្យបំផុតរបស់គាត់។ លោកអ្នកដឹងទេថាគាត់អាចចងចាំពីទេសភាពផ្សេងៗបានយ៉ាងច្បាស់បំផុតដោយគ្រាន់តែប្រើពេលមើលវាតែភ្លេតតែប៉ុណ្ណោះ ។ កាលពីគាត់នៅក្មេង លោក Stephen ត្រូវបានទទួលការវិនិច្ឆ័យថា គាត់មានជម្ងឺ Savant syndrome ដែលធ្វើអោយគាត់មានប្រព័ន្ធចងចាំដ៏អស្ចារ្យដូចអ្វីដែលអ្នកគ្រប់គ្នាអោយឈ្មោះគាត់ថា  “visual memory genius.” អញ្ចឹង ។

៦. លោក Rathakrishnan Velu  បុរសដែលមានកម្លាំងធ្មេញដ៏ខ្លាំងបំផុត

10 People With Superpowers We Can Only Dream Of

លោក Rathakrishnan Velu ក៏ជាអ្នកបំបែកកំណត់ត្រាពិភពលោកដ៏ល្បីម្នាក់ផងដែរ លោកជាជនជាតិ ឥណ្ឌា។ លោកអ្នកដឹងទេថាគាត់អាចទាញរថភ្លើងដែលមានទម្ងន់ដល់ទៅ ២៦០.៨ តោន បានដោយប្រើតែធ្មេញរបស់គាត់តែប៉ុណ្ណោះ ហើយលោកអាចបានប្រវែងរហូតដល់ទៅ ៤.២ ម៉ែត្រឯណោះ ។

៧.លោក Wim Hof  បុរសដែលមិនស្គាល់ពាក្យថារងារទាល់តែសោះ

លោក Wim Hof  គឺជាអ្នកដែលមានបច្ចេកទេសខ្ពស់បំផុតក្នុងការលើកទឹកចិត្តផ្នែកចិត្តវិទ្យា និងអ្នកជាបណ្ដុះបណ្ដាលពីការរៀបចំខ្លួនដើម្បីទប់ទល់ជាមួយនិងសីតុណ្ហភាពត្រជាក់នៅក្នុងព្រៃទឹកកក ។ដោយសារជំនាញដ៏ពិសេសរបស់គាត់នេះហើយទើបធ្វើអោយគាត់អាចយកឈ្នះលើភាពត្រជាក់បានយ៉ាងងាយស្រួលបំផុត ហើយបច្ចុប្បន្ននេះគាត់បានបន្តការឡើងភ្នំទឹកកកជាមួយនិងក្រុមអ្នកគាំត្ររបស់គាត់ដោយមិនមានពាក់អាវនោះទេ។

៨. លោក Ben Underwood  បុរសដែលរស់នៅជាមួយនិងភាពងងឹតបានដូចអ្នកមានភ្នែកភ្លឺ

លោក Ben Underwood មានជម្ងឺងងឹតភ្នែកដោយសារជម្ងឺមហារីកម្យ៉ាងដែលមានឈ្មោះថា bilateral retinoblastoma ។ ក៏ប៉ុន្តែម្ដាយរបស់គាត់បានប្រាប់ថាបើទោះបីជាគាត់មានជម្ងឺងងឹងភ្នែកក៏ពិតមែន ក៏ប៉ុន្តែកាលពីវ័យជំទង់គាត់អាចលេងហ្គេម ជិះកង់ ជិះស្គី ឡើងដើមឈើ និងធ្វើគ្រប់យ៉ាងដែលគាត់ធ្លាប់ធ្វើដូចពេលដែលគាត់មើលឃើញដូចគ្នាអញ្ចឹង។ គាត់បានបញ្ជាក់ថាគាត់អាចមានសមត្ថភាពបែបនេះបានដោយសារតែគាត់បានប្រើប្រាស់អេកូដែលមាននៅក្នុងភាពងងឹតរបស់គាតដែលវាមានលក្ខណៈស្រដៀងទៅនិងប្រភេទមួយនៃអេកូឡុស៊ី។

៩.លោក Michel Lotito  បុរសដែលញ៉ាំបានគ្រប់បែបយ៉ាង

10 People With Superpowers We Can Only Dream Of

បុរសជនជាតិ បារាំងម្នាក់នេះអាចទទួលបានគ្រប់បែបយ៉ាងទាំងអស់ដូចជា កៅស៊ូ កែវ និង លោហៈធាតុផ្សេងៗ ។ គាត់ត្រូវបានគេស្គាល់ច្រើនបំផុតនៅពេលដែលគាត់បានញ៉ាំយន្តហោះ ។ ដូចនេះបើសិនជាលោកអ្នកបានជួបគាត់សូមមេត្តាកុំព្យាយាមនៅក្បែគាត់អី ព្រោះអីសូម្បីតែយន្តហោះក៏គាត់ទទួលទានបានដែរ ចុះទម្រាំតែខ្លួនរបស់លោកអ្នកប្រហែលជាមិនអាចធានាបាននោះទេ។

១០. លោក Kevin Richardson  មិត្តជិតស្និតបំផុតរបស់សត្វកាចសាហាវជាច្រើនប្រភេទ

លោក Kevin Richardson គឺជាអ្នកស្វែងយល់ពីអត្តចរឹករបស់សត្វ និងជាអ្នកថែទាំសត្វនៅអាហ្វ្រិកខាងត្បូងម្នាក់ ។ គាត់ត្រូវបានគេស្គាល់ច្រើនបំផុតនៅពេលគាត់មានទំនាក់ទំនងយ៉ាងស្និតស្នាលបំផុតជាមួយនិងសត្វកាចសាហាវជាច្រើនប្រភេទនៅក្នុងព្រៃនៃអាហ្រ្វិកខាងត្បូងនោះ។ លោកអ្នកអាចឃើញពីភាពស្និតស្នាលទាំងនោះបានតាមរយៈរូបថតរបស់គាត់ជាមួយនិងសត្វសាហាវទាំងនោះដែលមានដូចជា តោ ខ្លា ជាដើម។

ប្រភពៈ​ BRIGHTSIDE.ME​

ដោយ៖ផលី

ផ្តល់សិទ្ធដោយ AMAPAPA.ME​

Leave a Reply

Your email address will not be published.