រាសីតាមថ្ងៃ និងខែកំណើតរបស់អ្នក

បើតាមចាស់បុរាណខ្មែរ គេមើលរាសីមនុស្សបានតាមរយៈថ្ងៃ និងខែកំណើតរបស់មនុស្ស នៃឆ្នាំខ្មែរនីមួយៗដែលមានដូចខាងក្រោម៖

១) ឆ្នាំជូត

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ជាមនុស្សដែលមានបុណ្យវាសនា, ៨ ៩ ១០ ការចរចាមិនពិត  តែចិត្តបុណ្យ, ១១ ១២ ០១ ការរកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង, ០២ ០៣ ៤  នឹងមានកូនច្រើន តែចិត្តបុណ្យ។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ នឹងមានទុក្ខច្រើន តែរូបស្អាត, ថ្ងៃច័ន្ទ នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់, ថ្ងៃអង្គារ៍ នឹងលំបាករហូត, ថ្ងៃពុធ នឹងវាជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ, ថ្ងៃព្រហស្បត្តិ៍ ល្អណាស់, ថ្ងៃសុក្រ ល្អណាស់ និងថ្ងៃសៅរ៍ ល្អណាស់។

២) ឆ្នាំឆ្លូវ

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ចិត្តអាក្រក់ លំបាក​ប្រើ ចិត្ត​រឹង កាល​នៅ​ពី​តូច​ល្អ, ៨ ៩ ១០ ការចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន, ១១ ១២ ០១ រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ, ០២ ០៣ ៤  ឧត្តម​ល្អ នឹង​មានទ្រព្យជា​ច្រើន។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ គោចិត្តអាក្រក់ អភ័ព្វ មិនល្អ, ថ្ងៃច័ន្ទ វាមាន​បរិវា​ច្រើន ល្អ​ណាស់, ថ្ងៃអង្គារ៍  អភ័ព្វ មិនល្អ, ថ្ងៃពុធ  ការរកស៊ី ព្រមទាំងចិញ្ចឹមជីវិត​បាន​ដោយ​លំបាក, ថ្ងៃព្រហស្បត្តិ៍ ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន, ថ្ងៃសុក្រ  ធ្វើ​ការដោយនឿយហត់​រហូត និងថ្ងៃសៅរ៍ ត្រូវទទួល​សេចក្តី​លំបាក​រហូត។

៣) ឆ្នាំខាល

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ, ៨ ៩ ១០ បានកូន​មាន​បុណ្យ ជាមួយការ​បាន​ពឹង​បុណ្យ​ប្រពន្ធ, ១១ ១២ ០១ នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់, ០២ ០៣ ៤  ​មាន​បញ្ញា​ឈ្លាសវៃ។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ រកស៊ី​ដើរ​ផ្លូវ​ឆ្ងាយ, ថ្ងៃច័ន្ទ នឹងមានភាព​លំបាក​រឿ​យៗ, ថ្ងៃអង្គារ៍ ទោសៈ​ច្រើន ចិត្ត​សាហាវ, ថ្ងៃពុធ ចិត្ត​ធម៌ ល្អ​ណាស់, ថ្ងៃព្រហស្បត្តិ៍ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ, ថ្ងៃសុក្រ អភ័ព្វ  នឹង​ត្រូវ​រង​ទុក្ច​ជានិច្ច និងថ្ងៃសៅរ៍ ទេញ្ត​រក្សា   ល្អ​ណាស់​ហោង។

៤) ឆ្នាំថោះ

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ មនុស្ស​សុច​រិត នឹង​មាន​បុណ្យ​វាសនា, ៨ ៩ ១០ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ, ១១ ១២ ០១ លំបាក​ចិត្ត ការឈឺ​ដៃ និងការជើងគង់​ល្អកាលខាងក្រោយ, ០២ ០៣ ៤  មាន​បញ្ញា​ឈ្លាសវៃ។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ ត្រូវ​លំបាក​ចិត្ត   មិនល្អ​ឡើយ, ថ្ងៃច័ន្ទ ទេវតា​ចិញ្ចឹម ល្អ​ណាស់, ថ្ងៃអង្គារ៍ អភ័ព្វ មិនល្អ​ឡើយ, ថ្ងៃពុធ ការរកស៊ីមានភាព​លំបាក​ណាស់, ថ្ងៃព្រហស្បត្តិ៍ ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស, ថ្ងៃសុក្រ បរិវាជា​ច្រើន ព្រមទាំង​បាន​ជា​ធំ​ល្អ​ណាស់ និងថ្ងៃសៅរ៍ មានឧត្តម​ល្អណាស់។

៥) ឆ្នាំរោង

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ, ៨ ៩ ១០      នៅ​តូចលំបាក​ចិត្ត នៅពេលធំ​បានល្អ, ១១ ១២ ០១ ច្រើន​មើលងាយ​គេ  តែមាន​ចិត្ត​បុណ្យ, ០២ ០៣ ៤  ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ មាន​បរិវា​ច្រើនល្អ​ណាស់, ថ្ងៃច័ន្ទ អភ័ព្វ មិនល្អ​ឡើយ, ថ្ងៃអង្គារ៍ ចិត្ត​កាច​ហាវ, ថ្ងៃពុធ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច, ថ្ងៃព្រហស្បត្តិ៍ មិនល្អ​ទេ, ថ្ងៃសុក្រ អភ័ព្វ មិនល្អ​ឡើយ និងថ្ងៃសៅរ៍ អភ័ព្វ មិនល្អ​ឡើយ។

៦) ឆ្នាំម្សាញ់

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ច្រើនតែ​ជា​មនុស្ស​​ចិត្តបុណ្យ, ៨ ៩ ១០ មានចិត្ត​រឹង  ហើយ​មាន​បញ្ញា​ច្រើន, ១១ ១២ ០១ ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ, ០២ ០៣ ៤  ចិត្តបុណ្យ នឹង​បាន​ជា​ធំ។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ ច្រើន​ទទួល​សេចក្ដី​ទុក្ខព្រួយ, ថ្ងៃច័ន្ទ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច, ថ្ងៃអង្គារ៍ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ, ថ្ងៃពុធ ជំនួញរកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ, ថ្ងៃព្រហស្បត្តិ៍ មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់, ថ្ងៃសុក្រ ចិត្ត​កំណាញ់ និងទ្រព្យ​ច្រើន​ណាស់ និងថ្ងៃសៅរ៍ ប្រុស​ច្រើន តែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេងគ្មាន។

៧) ឆ្នាំមមី

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ មាន​បញ្ញា​ច្រើន ចិត្តបុណ្យ, ៨ ៩ ១០ ច្រើន​តែ​ចិត្តអ្នកលេង ខុស​ព្រោះ​តែ​មាត់, ១១ ១២ ០១ ​មាន​ទ្រព្យសម្បត្តិ តែ​មិនសូវ​ថ្កុំថ្កើង, ០២ ០៣ ៤  នឹង​ទទួលបាន​យសស័ក្កិ​ធំដុំ ឬបាន​ជា​សេដ្ឋី។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ មាន​តេជានុភាព​ច្រើន, ថ្ងៃច័ន្ទ មានបុណ្យ​វាសនា​ល្អ, ថ្ងៃអង្គារ៍ ឧត្តម​ល្អ   និង​មាន​ទ្រព្យសម្បត្តិច្រើន, ថ្ងៃពុធ មាយា​ទ​មិនល្អ, ថ្ងៃព្រហស្បត្តិ៍ ជាឧត្តម​ល្អតែ​នឿយហត់​ជានិច្ច, ថ្ងៃសុក្រ អភ័ព្វ គ្មាន​ទីពឹង, ថ្ងៃសៅរ៍ នឹង​ត្រូវ​ធ្លាក់​ខ្លួន​ជា​មនុស្ស​ក្រីក្រ លំបាក មិនល្អ​ឡើយ។

៨) ឆ្នាំមមែ

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ចូលចិត្តចំណេះវិជ្ជា រកស៊ី​​ខ្លួនឯង​ ​ស្វែងរក​លាភ​បាន​ដោយ​កម្រ, ៨ ៩ ១០ ច្រើនមានសេចក្តីទុកព្រួយ, ១១ ១២ ០១ ច្រើនតែឈឺដៃ ជើង ទឹកចិត្តក្លាហាន សតិបញ្ញាល្អណាស់, ០២ ០៣ ៤  ចិត្តទន់ប្រកបដោយបុណ្យនិងបានជាធំមានធនធានច្រើន។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ រកបាន ទុកមិនគង់, ថ្ងៃច័ន្ទ នឹងពិតជាមានទ្រព្យច្រើន ល្អណាស់, ថ្ងៃអង្គារ៍ រកស៊ីដាច់សង្វែងឆ្ងាយណាស់, ថ្ងៃពុធ មានសតិបញ្ញាឈ្លាសវាងវៃណាស់, ថ្ងៃព្រហស្បត្តិ៍ នឹងទទួលបានជាធំប្រពៃណាស់, ថ្ងៃសុក្រ អភ័ព្វ គ្មានទីពឹង, ថ្ងៃសៅរ៍ ត្រូវរងទុក្ខទោសជានិច្ច។

៩) ឆ្នាំវក

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ សុភាព ធ្វើគុណដល់នរណាម្នាក់មិនបានផលតែល្អពេលក្រោយ, ៨ ៩ ១០ មានចិត្តស្មោះត្រង់ល្អនឹងបានជាធំ, ១១ ១២ ០១ ចិត្តក្លាហានមានបរិវាច្រើន, ០២ ០៣ ៤  ចិត្តបុណ្យ ចរចាទៀងត្រង់។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ នឹងបានជាធំល្អណាស់, ថ្ងៃច័ន្ទ អភ័ព្វ មិនល្អឡើយ, ថ្ងៃអង្គារ៍ នឹងមានសេចក្តីទុកព្រួយ, ថ្ងៃពុធ មានការចេះដឹងច្រើន ល្អណាស់, ថ្ងៃព្រហស្បត្តិ៍ នឹងមានបញ្ញាឈ្លាសវៃ, ថ្ងៃសុក្រ មានបុណ្យវាសនា ល្អណាស់ និងថ្ងៃសៅរ៍ ច្រើនទទួលទុក្ខព្រួយ មិនល្អឡើយ។

១០) ឆ្នាំរកា

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ ពីតូចលំបាកចិត្ត ចិត្តទន់ និងចិត្តបុណ្យ បើស្រីច្រើនតែខ្សត់ប្តី, ៨ ៩ ១០ មានបុណ្យ និងមានបញ្ញា  តែមានចិត្តឃោរឃៅ, ១១ ១២ ០១ មិនសូវមានបញ្ញា ច្រើនតែទទួលសេចក្តីលំបាក តែចិត្តបុណ្យ, ០២ ០៣ ៤  មានទ្រព្យ និងមានបញ្ញា ចូលចិត្តចំណេះវិជ្ជាល្អហោង។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ បរិបូណ៍ ល្អណាស់, ថ្ងៃច័ន្ទ នឹងច្រើនតែអភ័ព្វ, ថ្ងៃអង្គារ៍ នឹងច្រើនតែចិត្តអ្នកលេង, ថ្ងៃពុធ នឹងមានបញ្ញាឈ្លាសវៃ ល្អណាស់, ថ្ងៃព្រហស្បត្តិ៍ ចិត្តបុណ្យ និងមានវាសនាល្អ, ថ្ងៃសុក្រ ការរកស៊ីលំបាកណាស់ និងថ្ងៃសៅរ៍ ឧត្តមល្អណាស់ហោង។

១១) ឆ្នាំច

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ នៅតូចលំបាកចិត្ត គ្រាក្រោយបានល្អឡើងវិញ, ៨ ៩ ១០ ចរចាទៀងត្រង់ មានបុណ្យ  និងបញ្ញាច្រើន, ១១ ១២ ០១ ចិត្តក្លាហាន ហើយជាអ្នកកសាងជាតិ, ០២ ០៣ ៤  ចិត្តក្លាហាន ល្មមចិញ្ចឹមខ្លួនបាន។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ ត្រូវធ្វើការនឿយហត់ច្រើន, ថ្ងៃច័ន្ទ មានការវិជ្ជាច្រើន, ថ្ងៃអង្គារ៍ អភ័ព្វ  ការរកស៊ីលំបាក, ថ្ងៃពុធ ឧត្តមប្រពៃណាស់, ថ្ងៃព្រហស្បត្តិ៍ ចរចាច្រើនក្រេវក្រោធ ចិត្តកាចសាហាវឃោរឃៅ, ថ្ងៃសុក្រ បានប្រសើរឧត្តម មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងថ្ងៃសៅរ៍ ប្រសិនបើប្រុសច្រើន តែចិត្តអ្នកលេង។

១២) ឆ្នាំកុរ

រាសីខែកំណើតរបស់មនុស្ស៖ ៥ ៦ ៧ មានចិត្តបុណ្យ និងមានបញ្ញាច្រើន, ៨ ៩ ១០ ជាមនុស្សអាស្រ័យ មានបុណ្យ និងមានសេចក្តីទៀងត្រង់, ១១ ១២ ០១ ចិត្តបុណ្យ ចរចាពាក្យពេចន៍ខ្ជាប់ខ្លួន, ០២ ០៣ ៤ ចិត្តបុណ្យ ល្អណាស់ហោង។ រាសីថ្ងៃកំណើតរបស់មនុស្ស៖ ថ្ងៃអាទិត្យ មានបុណ្យវាសនា ល្អណាស់, ថ្ងៃច័ន្ទ នឹងត្រូវទទួលបានសេចក្តីសុខទុក្ខព្រួយជានិច្ច, ថ្ងៃអង្គារ៍ ឧត្តមជាប្រសើរ នឹងមានទ្រព្យសម្បត្តិច្រើន, ថ្ងៃពុធ នឹងត្រូវអភ័ព្វ មិនល្អឡើយ, ថ្ងៃព្រហស្បត្តិ៍ ជាមនុស្សដែលចិត្តចិត្តដើរលេងចច្រប់អារ៉ាប់, ថ្ងៃសុក្រ ទទួលសេចក្តីទុក្ខព្រួយជានិច្ច និងថ្ងៃសៅរ៍ នឹងបានជាធំ ល្អណាស់ហោង។

ចុចទីនេះ៖

សម្បត្តិគូព្រេងតាមឆ្នាំនីមួយៗ ទំនាយយល់សប្តិទាំង ៣០ ដែលអ្នកគួរដឹងបន្ថែម

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ everyday

Leave a Reply

Your email address will not be published.