មិនឆុតមិនយកលុយ! ដាក់បាតដៃអោយជាប់គ្នា រួចមើលពីអ្នក! បើឆុត ស៊ែមួយ!

ដៃរបស់មនុស្សម្នាក់ៗ អាចប្រាប់អ្វីមួយអំពីនិស្ស័យដែលពួកគេចូលចិត្ត និិង អ្វីដែលពួកគេស្រលាញ៉និងចង់ធ្វើ។ មិនធម្មតាទេគ្រាន់តែដាក់បាតដៃផ្គុំគ្នា វានឹងប្រាប់ពីអ្វីទាំងអស់ខាងលើ ជាងម្ចាស់បាតដៃប្រាប់ទៅទៀត ! មែនក៏អី! ពិតមែនហើយ!……តើអ្នកជាបុគ្គលដែលមានក្តីស្រលាញ់បែបណា? បែបនេះ ឬ បែបនោះ!

The Truth បានរកឃើញខ្សែបាតដៃស្នេហា ហើយបានបកស្រាយពីជម្រើសបុគ្គលិកលក្ខណៈនៃក្តីស្រលាញ់តាមបាតដៃនេះឯង។ ឥលូវ ដាក់បាតដៃផ្គុំគ្នាសិនទៅ ហើយមើលតាមនេះ!

ខ្សែស្មើរដូចគ្នា

ប្រសិនបើដៃគូរបស់អ្នក មានខ្សែបាតដៃស្នេហាដូចគ្នាបែបនេះ អ្នកមានសំណាងណាស់ ព្រោះគេជាបុគ្គលដែលមានចេតនាស្រលាញ់អ្នកជាគូរគ្រងជីវិត ហើយស្រលាញ់ជាការពិត មិនលេងសើចទេ ។ មនុស្សដែលមានខ្សែបាតដៃស្នេហារបៀបនេះ តែងតែមិនច្របូកច្របល់ដៃគូស្នេហាទេ ហើយមិនចូលចិត្តផ្លាស់ប្តូរផ្តេសផ្តាសដែរ។ ពួកគេគឺជាមនុស្សដែលមានប្រាជ្ញាដែលមានលក្ខណៈទន់ភ្លន់ហើយពួកគេយកចិត្តទុកដាក់ចំពោះទស្សនៈរបស់អ្នកដទៃ។

យ៉ាងម៉េចដែរ ទាយចិត្តត្រូវអត់ ? ខ្សែខាងឆ្វេងគឺទាបជាង

បុគ្គលនេះចូលចិត្តដៃគូវ័យចាស់និងមានប្រាជ្ញាលើសពីខ្លួនឯង។ ម្ចាស់ខ្សែបន្ទាត់ទាំងនេះ គឺល្អនៅក្នុងរឿងស្នេហាឯករាជ្យពីច្បាប់សង្គម។ ពួកគេជាញឹកញាប់ស្តាប់នូវញ្ញាណទី 6 របស់ពួកគេជានិច្ច្។

ខ្សែខាងឆ្វេងខ្ពស់

បុគ្គលប្រភេទនេះ មិនប្រញាប់ប្រញាល់មានទំនាក់ទំនងស្និទ្ធស្នាលអីទេ ។ ប៉ុន្តែនៅពេលដែលពួកគេសម្រេចចិត្តជ្រើសយកនរណាម្នាក់សម្រាប់ជីវិតនោះ បុគ្គលប្រភេទនេះ នឹងរើសយកមនុស្សម្នាក់ដែលក្មេងជាងខ្លួនឬមានសញ្ជាតិខុសគ្នា។ ពួកគេស្រឡាញ់កែវភ្នែកប្លែកៗ ដែលមានទំនុកចិត្តលើខ្លួនឯង។ នេះគឺជាបុគ្គលដែលបំណងឯករាជ្យ ហើយតែងងាយយកឈ្នះការលំបាក។

តើមានខ្សែបាតដៃណាដែលត្រូវនឹងអ្នកទេ? បើមានតើអ្នកគិតយ៉ាងណាដែរ? អរគុណក្នុងការអានបានចប់ !

ប្រភព brightside

ប្រភពអត្ថបទ​ APP4I.COM​

Leave a Reply

Your email address will not be published.