ប្រយ័ត្នអត់​ដឹងណា! ហេតុអ្វី​បាន​មនុស្ស​គ្រប់រូប​ត្រូវការ​រួមភេទ? ចង់ដឹង អានលេង​តិចទៅ…

តើអ្នកយល់​ថា ការរួមភេទ​ជាភាព​សុខ​ស្រួល ឬជា​ភាព​ចាំបាច់? មនុស្ស​ជាច្រើន​យល់​ឃើញ​ខុសៗគ្នា​ចំពោះ​បញ្ហា​មួយ​នេះ។ អ្នកខ្លះ​គិតថា ការ​រួមភេទ​ជា​អាហារ​ប្រចាំថ្ងៃ​ដែល​ចាំបាច់ ដោយ​មិនអាច​ខាន​បាន។ ស្រប​ពេល​ដែល​អ្នកខ្លះ​ទៀត​ជឿជាក់​លើការ​និយាយ​បំផ្លើស​ថា ការរួមភេទ​ត្រូវបាន​គេឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម។ ដូច្នេះ​តើអ្វីជា​ការពិត? តើការរួមភេទ​ប៉ះពាល់​ដល់​សុខភាព​ស្នេហា​ដែរ​ទេ ឬការ​រួមភេទ​ត្រូវបាន​គេឲ្យ​តម្លៃ​យ៉ាង​ខ្លាំង ដែល​បង្កើត​ឡើង​ដោយ​អង្គការ​រកប្រាក់​ចំណូល​តាម​ការ​ផ្សព្វផ្សាយ​សិច ឬដោយ​បុគ្គល​ដែល​មាន​ថាមពល​ផ្លូវភេទ​ខ្លាំង? ដើម្បីឲ្យ​បាន​យល់​កាន់​តែច្បាស់​ពីសារៈ​សំខាន់​នៃការ​រួមភេទ ខាង​ក្រោមនេះ​បង្ហាញ​ពីអត្ថ​ប្រយោជន៍ និងផល​ប៉ះពាល់​ដល់​សេចក្តី​ស្នេហា​ជាមួយ​នឹង​គូស្នេហ៍​ដែល​បាន​ពីការ​រួមភេទ៖

វាជួយឲ្យយើង​មានទំនាក់ទំនង​គ្នាបានល្អ

ពេលខ្លះ ពាក្យ​សម្តី​មិន​គ្រប់គ្រាន់​ទេចំពោះ​ស្នេហា។ វាអាច​ធ្វើឲ្យ​អារម្មណ៍​មាន​ដែន​កំណត់។ ថ្ងៃ​ក្រោយ អ្នក​អាច​នឹងមិន​ដឹង​វិធីល្អៗដើម្បី​និយាយ។ ចំពោះ​ករណីនេះ ការរួមភេទ​ដើរតួ​ជាអ្នក​ផ្សាភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​គូស្នេហ៍​របស់អ្នក និង​បង្ហាញ​ឲ្យ​អ្នកទាំង ២បាន​យល់​ពីភាសា​គ្នា​ទៅវិញ​ទៅមក។ តាម​ទស្សនៈ​សេចក្តី​ស្នេហា ការ​រួមភេទ​មិន​ត្រឹម​តែ​ជួយផ្សា​ភ្ជាប់​ទំនាក់​ទំនង​ប៉ុណ្ណោះទេ តែវា​អាច​ជួយ​បង្កើន​ទំនុក​ចិត្ត និង​ធ្វើឲ្យ​អ្នក​ទាំង ២កាន់តែ​មាន​ភាព​ស្និតស្នាល​នឹងគ្នា។

ផ្តល់ឲ្យអ្នកនូវ​លំហាត់​ប្រាណ​មួយ​ដ៏អស្ចារ្យ

ការរួមភេទ​ជា​លំហាត់​ប្រាណ​មួយ​ដ៏អស្ចារ្យ។ រយៈពេល​នៃ​ការ​រួមភេទ​បាន​ជាមធ្យម​កន្លះម៉ោង​អាច​ជួយ​ដល់​ចំហេះ​ជាង ១៤០កាឡូរី។ ស្របពេល​ដែល​លំហាត់​ប្រាណ​ដទៃផ្សេង​ទៀត​អាច​នឹងមាន​ភាព​ធុញទ្រាន់​ក្រោយ​ពេល​ហាត់​មួយ​រយៈ។ លំហាត់​ប្រាណ​ដោយការ​រួមភេទពិត​ជាមាន​ភាព​បត់បែន​ល្អ ហើយ​អ្នក​អាច​សាក​ល្បង​តិចនិច​ផ្សេងៗ ដើម្បី​ឲ្យខ្លួន​អ្នក​មាន​ក្តីសុខ។ អ្នក​ជំនាញ​បាន​ណែនាំថា ដើម្បី​អាច​ជួយ​ដល់​ចំហេះ​កាឡូរី​បាន​កាន់​តែច្រើន អ្នក​គួរតែ​ប្រព្រឹត្ត​រឿងក្តៅ​សាច់​ឲ្យបាន​ច្រើន។ ការចង់​សម្រក​ទម្ងន់​ពិតជា​មិន​ពិបាក​ទៀត​ទេ តើ​មែន​ទេ?

ជួយឲ្យ​មានសុខភាពល្អ

គេងយប់មិន​លក់​មែនទេ? យោង​តាម​អ្នក​ជំនាញ​ជាច្រើន​បាន​ឲ្យដឹងថា ការ​រួមភេទ​អាច​ជួយ​បញ្ចុះ​សីតុណ្ហ​ភាព​ក្នុងខ្លួន​មនុស្ស និងជួយ​ឲ្យ​គេង​លក់​បាន​ស្រួល។ លើស​ពី​នេះទៀត ការ​សម្រេច​ទឹកកាម​អាច​ជួយរក្សា​ស្ថេរភាព​លំហូរ​អរម៉ូន​អុកស៊ីកូទីន, អរម៉ូន​អឺសស្ត្រូសែន និងអរម៉ូន​តេសតូស្តេរ៉ូន។ ចំពោះ​បុរស វាអាច​ជួយ​កាត់​បន្ថយ​ភាពគ្រោះ​ថ្នាក់​ដោយ​សារ​ជំងឺ​មហារីក​ប្រូស្តាត។ ហើយ​ក៏អាច​ជួយ​កាត់​បន្ថយ​ភាព​គ្រោះថ្នាក់​នៃជំងឺ​សរសៃ​ឈាម​បេះដូង និងជំងឺ​ពុកឆ្អឹង​ទាំង​បុរស និងស្ត្រី។ ក្រៅពី​ផ្តល់​គុណ​សម្បត្តិ​ដល់​រាង​កាយ ការ​រួមភេទ​ក៏អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង, ជួយ​បំបាត់​ភាព​ហត់​នឿយ​ផងដែរ។

ជួយឲ្យអ្នក​មានអារម្មណ៍​ពុះកញ្ជ្រោល

ការរួមភេទ​បាន​ទៀង​ទាត់​អាច​ជួយ​បង្កើន​ទំនុកចិត្ត និង​ជំនឿជាក់​លើខ្លួន​ឯង ដោយ​ការ​កម្ចាត់​បញ្ហាមិន​សប្បាយ​ចិត្ត, ខ្វះទំនុក​ចិត្ត​លើ​សមត្ថភាព និង​ការ​សម្រេច​ចិត្ត​របស់​ខ្លួនឯង។ វាបាន​ផ្តល់នូវ​ទំនុកចិត្ត​ចំពោះ​ស្នេហា និង​ជីវិត​របស់​អ្នក។ លើសពី​នេះ​ទៀត ការរួមភេទ​ជាវិធី​ដ៏អស្ចារ្យ​មួយ​ដើម្បី​គេច​ចេញ​ឲ្យឆ្ងាយ​ពីទម្លាប់​ ជីវិត​ធម្មតា និង​ទទួល​បាន​ក្តីសុខ។

បើ​សម្លឹងមើល​ដល់​គុណ​សម្បត្តិ អ្នកប្រាកដ​ជា​យល់​ព្រមថា ការ​រួមភេទ​ពិតជា​ផ្តល់​អត្ថ​ប្រយោជន៍​មែន។ ការ​រួមភេទ​ឲ្យបាន​ច្រើន​ជា​ឧបករណ៍​ជួយ​ពង្រឹង​ភាព​ស្និតស្នាល​របស់​អ្នក​ ជាមួយ​នឹង​គូស្នេហ៍។ វាអាច​ជួយ​រក្សា​ភាព​ទាក់ទាញ​នៅក្នុង​សេចក្តី​ស្នេហា​របស់អ្នក ហើយ​ជួយឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ៕

ប្រភពអត្ថបទ​ PROPEYKHMER.COM​

Leave a Reply

Your email address will not be published.