មនុស្សប្រុសមិនថាអ្នកណាទេ សុទ្ធតែឈ្លក់វង្វេងនឹងកន្លែងសំខាន់ៗទាំង៥នេះរបស់ស្រីៗ

អ្វី​ដែល​មនុស្ស​ស្រី​ចង់​បាន​បំផុត​ពី​​រាងកាយ​របស់​ខ្លួន គឺ​ភាព​ឥត​ខ្ចោះ គ្មាន​ស្លាកស្នាម ទំហំ​ផ្សេង​ៗ​នៅ​លើ​ដង​ខ្លួន​តូច​ស្រឡូន​គ្រប់​កន្លែង។ ប៉ុន្តែ​ជាក់​ស្ដែង​ គ្រប់​យ៉ាង​មិន​ដូច​អ្វី​ដែល​នារី​គ្រប់​រូប​ចង់​បាន គឺ​មិន​ដូច​ចិត្ត​១០០%​ទេ ដូច្នេះ​នារីៗ​តែង​ចង់​លាក់​វា​កុំ​ឱ្យ​ប្រុស​ៗ​ឃើញ រហូត​អ្នក​ខ្លះ​ទៅ​វះកាត់​ ឬ​ជម្រុះ​ស្នាម​ទាំង​នោះ​ចេញ​។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​នារី​គិត​ថា​អាក្រក់​លើ​ដង​ខ្លួន​របស់​ខ្លួន បែរ​ជា​មន្តស្នេហ៍​ដ៏​កប់​ជ្រៅ ដែល​ធ្វើ​ឱ្យ​ប្រុសៗ​ឈ្លក់​វង្វេង​ទៅ​វិញ។

មិនត្រឹមតែទាក់ទាញ ផ្កាកុលាបក៏មានប្រយោជន៍ច្រើនចំពោះសុខភាព និងសម្រស់ដែរ អ្នក​លាប​សក់​ពណ៌​ត្រូវ​ដឹង​របៀប​កក់​សក់​ឱ្យ​ត្រឹម​ត្រូវ មិន​អ៊ីចឹង​អាច​ប៉ះពាល់​សុខភាព

១-បបូរ​មាត់​ក្រាស

នារី​ដែល​មាន​បបូរ​មាត់​ក្រាស​តែង​ត្អូញត្អែរ​ថា​មិន​ស្រស់​ស្អាត ហើយ​មាន​អ្នក​ខ្លះ​ត្រូវ​ទៅ​វះកាត់​ឱ្យ​ស្ដើង​មក​វិញ​។ ប៉ុន្តែ​សូម​កុំ​មាន​អារម្មណ៍​បែប​នេះ​អី ព្រោះ​វា​ជា​ភាព​ទាក់ទាញ​បំផុត​ក្នុង​កែវ​ភ្នែក​បុរស។ អ្វី​ដែល​បុរស​គិត​គឺ នារី​ដែល​មាន​បបូរ​មាត់​ក្រាស​នេះ​មាន​ភាព​សិច​ស៊ី​ខ្លាំង​ជាង​នារី​បបូរ​មាត់​ស្ដើង។

២-ត្រគាក​សាយ

សូម្បី​តែ​ក្នុង​បទ​ចម្រៀង​ក៏​បុរស​ពោល​សរសើរ​ពី​នារី​ដែល​មាន​ត្រគាក​សាយ​ ថា​មាន​រូប​រាង​សិច​ស៊ី គួរ​ឱ្យ​ចង់​ចេតនា​។ ម្យ៉ាង​ទៀត ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​​ នារី​ដែល​មាន​ត្រគាក​សាយ​ ត្រូវ​បាន​គេ​ជឿ​ថា​ស្រួល​សម្រាល​កូន និង​ឆាប់​បាន​រាង​ស្រឡូន​ស្អាត​មក​វិញ​ក្រោយ​ពេល​សម្រាល​រួច​។ ដូច្នេះ​នារីៗ​ត្រគាក​ធំ​ កុំ​មាន​អារម្មណ៍​តូច​ចិត្ត​អី​ណា៎។

៣-ក្លិន​​ក្រអូប​ប្រហើរ

នារី​ដែល​ចូលចិត្ត​ប្រើ​ទឹក​អប់​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ក៏​ព្រម​ទទួល​ថា ក្លិន​ក្រអូប​ប្រហើរ​ពី​ធម្មជាតិ​ក្នុង​ខ្លួន​របស់​នារី​គឺ​ជា​មន្តស្នេហ៍​ដែល​មិន​អាច​ប្រកែក​បាន​។ ប៉ុន្តែ​វា​មិន​មែន​ជា​ក្លិន​ឡេ ឬ​ម្សៅ​ដែល​ប្រើ​បន្ថែម​ពី​ខាង​ក្រៅ​នោះ​ទេ ក្លិន​ខ្លួន​នារី​ដែល​បុរស​ងប់ងល់​ដក​ចិត្ត​មិន​បាន គឺ​ជា​ក្លិន​ដែល​នាង​ប្រើ​ប្រេង ឬ​វិធីសាស្ត្រ​ធម្មជាតិ​ខាត់​ស្បែក​ក្នុង​ពេល​ងូត​ទឹក ឬ​ការ​ងូត​ទឹក​ដែល​ត្រាំ​ផ្កា​ក្នុង​នោះ​ជា​ដើម។

៤-ភ្លៅ​ធំ​

សម័យនេះ នារី​ដែល​មាន​ភ្លៅ​តូច​ត្រង់​ស្លូ​លែង​ជា​ទី​ចាប់អារម្មណ៍​របស់​បុរស​ទៀត​ហើយ ព្រោះ​​មនុស្ស​ចូល​ចិត្ត​សាច់​ណែនៗ ទ្រលុកទ្រលន់​។ បច្ចុប្បន្ន​នារី​ដែល​មាន​ភ្លៅ​ធំៗ​លែង​បាន​ខ្មាស​អៀន​ក្នុង​ការ​ស្លៀក​សំពត់​ខ្លី​ដូច​មុន​ហើយ​ តែ​វា​ជា​ការ​បង្ហាញ​ចំណុច​ទាក់ទាញ​របស់​ខ្លួនទៅ​វិញ​។

៥-ប្រជ្រុយ

តាម​ទស្សនៈ​របស់​បុរស​ ប្រជ្រុយ​លើ​ផ្ទៃ​មុខ​គឺ​ជា​ភាព​សិចស៊ី​របស់​នារី​ ដែល​បង្ហាញ​ថា​នាង​មាន​ចំណុច​ពិសេស​ផ្ទាល់​ខ្លួន​។ ប៉ុន្តែ​បើ​ប្រជ្រុយ​លើ​មុខ​ច្រើន​ពេក វា​បែរ​ជា​ធ្វើ​ឱ្យ​សម្រស់​នារី​ធ្លាក់​ចុះ​ទៅវិញ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​ប្រជ្រុយ​មួយ​ឬ​ពីរ​លើ​មុខ កុំ​បាច់​ភ័យ​ខ្លាច​អី ជាពិសេស​នារី​ដែល​មាន​ប្រជ្រុយ​លើ​បបូរ​មាត់​កាន់​តែ​ជា​និមិត្ត​រូប​នៃ​ភាព​សិច​ស៊ី​៕

អត្ថបទល្អមួយផ្សេងទៀត៖ មានរឿងអីចេះ…តារាសម្ដែង​ Lee Joon Gi ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង

ព័ត៌មាន​ថ្មី​ពី​តារាសម្ដែង​ Lee Joon Gi កំពុង​ត្រូវ​មហាជន​តាមដាន​យ៉ាង​យក​ចិត្ត​ ខណៈ​លោក​ជាប់​ឈ្មោះ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

ព័ត៌មាន​ថ្មី​ពី​តារាសម្ដែង​ Lee Joon Gi កំពុង​ត្រូវ​មហាជន​តាមដាន​យ៉ាង​យក​ចិត្ត​ ខណៈ​លោក​ជាប់​ឈ្មោះ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

អ្នក​គាំទ្រ​ទាំង​នោះ​ផ្ដោត​ការ​សង្ស័យ​ថា​ Joon Gi ត្រូវ​គេ​ដាក់​បម្រាម​ ដោយសារ​លោក​បាន​សម្ដែង​ក្នុង​រឿង​ “May 18” ដើរ​តួ​ជា​ពួក​ឧទ្ទាម​ដែល​ចូលរួម​ក្នុង​ចលនា​សម្លាប់​ប្រជាជន​យ៉ាង​រង្គាល​ក្នុង​ទីក្រុង​ Gwangju។

ជាមួយ​គ្នា​នោះ​ក៏​មាន​មតិ​ផ្សេង​ទៀត​លើក​ឡើង​ដែរ​ថា​ នេះ​អាច​ប្រហែល​មក​ពី​អតីត​ប្រធានាធិបតី​ Lee Myung Bak មិន​ពេញ​ចិត្ត​ចំពោះ​តួ​អង្គ​នោះ​ដែល​ប្រឆាំង​នឹង​ការងារ​លោក​មួយ​ចំនួន​ក្នុង​ឆ្នាំ​ ២០០៨។

បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ បញ្ជី​ខ្មៅ​នោះ​ បង្កើត​ឡើង​ដោយ​រាប់​បញ្ចូល​ឈ្មោះ​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ដែល​ប្រឆាំង​នឹង​ការ​តស៊ូ​មតិ​របស់​ប្រធានាធិបតី។ តារា​ទាំង​នោះ​មាន​ដូចជា​ លោក​ Kim Gu Ra និង​ Kim Je Dong ជា​ដើម៕ ប្រភព​​​៖ news.sabay

អត្ថបទល្អមួយផ្សេងទៀត៖​

ដេប៉ូលក់​សាំង​ ២ ​កន្លែងនៅ​ព្រែក​ឯង​ លក់​សាំង​មិន​គ្រប់​លីត្រ ​ប្រឈមនឹង​ការបិទអាជីវកម្ម

នៅ​ ថ្ងៃទី ១២ ខែ​គ​ម្ភៈ ឆ្នាំ ២០១៨ កាំកុងត្រូលបាន​រកឃើញ ដេប៉ូ​លក់​ប្រេងឥន្ធនៈ ចំនួន​ពីរ​កន្លែង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារអំពៅ គឺ​ដេប៉ូ TELA សា គ្រី 888 និង ដេប៉ូ SOKIMEX ប្រេងឥន្ធនៈ​ព្រែក​ឯង នៅតែ​បន្ត​លក់​ប្រេង​មិន​គ្រប់​ចំណុះ​តាម​កុង​ទ័​រ និង បន្លំ​គុណភាព​ប្រេង​មិន​ព្រម​កែ ប្រែ​តាម​ការណែនាំ​របស់​មន្ត្រី​កាំកុងត្រូល​នោះឡើយ​ ។​

​​ក្រុម​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​យក​រថយន្ត​មន្ទីរពិសោធន៍​ប្រេងឥន្ធនៈ​ចល័ត ទៅ​ចុះ​ត្រួត ពិនិត្យ​បរិមាណ និង គុណភាព​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ និង ដេប៉ូ​មួយចំនួន​ដែល​ធ្លាប់​ធើ្វ​កិច្ចសន្យា ក្នុងការត្រួតពិនិត្យ​ដំបូង​រួចមកហើយ នៅ​ខណ្ឌ​ច្បារអំពៅ ក្នុង​គោលបំណង​តាមដាន​រក​ភាព​អនុលោម​ទៅតាម​ការកែតម្រូវ​ឲ្យ​សម​ស្របតាម​បទដ្ឋាន និង ផ្លូវច្បាប់ ។ ដោយឡែក​ដេប៉ូ​ចនួន ពីរ​មិន​ព្រម​កែ​កុ​ទ័​រ​ឡើយ គឺ​ដេប៉ូ TELA សា គ្រី 888 ដែលមាន​ទីតាំងនៅ​លើផ្លូវ​ជាតិ​លេខ​១ សង្កាត់​បឹង​ឈូក ខណ្ឌ​ច្បារអំពៅ ដែលមាន​ម្ចាស់​ឈ្មោះ ឡេង សា​គ្រី និង មួយទៀត ដេប៉ូ SOKIMEX ប្រេងឥន្ធនៈ​ព្រែក​ឯង ដែលមាន​ទីតាំង​ផ្ទះ​លេខ ១៤១ ផ្លូវជាតិ​លេខ ១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដែលមាន​ម្ចាស់​ឈ្មោះ ទៀង សុផល ។​

ក្រោយពី​ពិនិត្យថា​ម្ចាស់​ទីតាំង​ទាំងពីរ ខាងលើ​មិន​ព្រម​កែ​កុង​ទ័​រ​តាម​ការកំណត់​ក្រុមការងារ​ត្រួតពិនិត្យ​ប្រេងឥន្ធនៈ បានរៀបចំ​ជា​របាយការណ៍​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ពិចារណា ចំពោះ​ម្ចាស់​ស្ថានីយ ដេប៉ូ​ដែល​មិន​ព្រម​កែតម្រូវ អំពី​ការព្យួរ​អាជ្ញាប័ណ្ណ​ធើ្វ​អាជីវកម្ម​ប្រចាំឆ្នាំ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​តែម្តង ៕ សុថា​ត​

ប្រភព៖ Popular

ប្រភពអត្ថបទ​ SOMRAK-KLAS-TOV.COM​

Leave a Reply

Your email address will not be published.