ប្រុសៗ​គួរតែដឹងអោយហើយទៅ!!!​ ពេល​ណា​ដែល​មនុស្ស​ស្រី​ចង់​រួម​ភេទ​ខ្លាំង​បំផុត

នៅ​ពេល​ស្ត្រេ​ស​

អារម្មណ៍​តានតឹង​ញឹកញាប់​អាច​ប៉ះពាល់​ដល់​ថាមពល​ផ្លូវភេទ​ ប៉ុន្តែ​តាម​ពិត​ មនុស្ស​ស្រី​ជា​ច្រើន​ចង់​ឡើងឋានសួគ៌​នៅ​ពេល​ពួក​នាង​កើត​ស្ត្រេ​ស​។​ ដូចនេះ​ បុរសៗ​មិន​គួរ​មើល​រំលង​ត្រង់​ចំណុច​នេះ​ឡើយ​។​

មើល​រឿង​រ៉ូ​មែន​ទិច​

ពេល​នាង​មើល​រឿង​រ៉ូ​មែន​ទិច​ធ្វើ​ឱ្យ​នាង​កើត​នូវ​ចំណង់តណ្ហា​លើ​គ្រែ​។​ ត្រង់​ពេល​នេះ​ នាង​នឹង​ផ្តោត​លើ​កាយវិការ​ថើប​ផ្អែមល្ហែម​ ជា​ពិសេស​ឈាន​ដល់​តំបន់​ពិសេសៗ​។​ នៅ​ពេល​អ្នក​ឃើញ​ខ្លួន​នាង​ក្តៅ​ បាន​ន័យ​ថា​ នាង​ត្រៀមខ្លួន​នឹង​រួម​ភេទ​ជា​ស្រេច​។​

ពេល​បង្ក​ពង​កំណើត​ក្នុង​ខ្លួន​ស្ត្រី​

ពេល​បង្ក​ពង​កំណើត​ក៏​ជា​ពេល​ចំណង់តណ្ហា​លើ​គ្រែ​បំផុត​របស់​ស្ត្រី​។​ យោង​តាម​ការ​សិក្សា​ដោយ​សកល​វិទ្យាល័យ​កាលី​ហ្វ​ញ៉ា​ Los​ Angeles​ និង​សកល​វិទ្យាល័យ​ New​ Mexico​ បាន​បកស្រាយ​ថា​ ក្នុងអំឡុងពេល​បង្ក​ពង​កំណើត​ កម្រិត​អរ​ម៉ូ​ន​តេស​តូ​ស្តេ​រ៉ូ​ន​ស្ត្រី​ឡើង​ខ្ពស់​ និង​ចង់​រឿង​លើ​គ្រែ​ខ្លាំង​។​ ក្នុង​ពេល​នេះ​ តំបន់​សម្ងាត់​តែងតែ​ផលិត​ទឹករំអិល​ច្រើន​។​

ស្ត្រី​វ័យ​ ៣៤​ឆ្នាំ​

ស្ត្រី​វ័យ​ពី​ ២០-៣០​ឆ្នាំ​មាន​ចំណង់​ផ្លូវភេទ​ ១០.៤​ដង​ក្នុង​មួយ​ខែ​ វ័យ​ពី​ ៤៥-៦០​ឆ្នាំ​មាន​ចំណង់​ផ្លូវភេទ​ ៤.៥​ដង​ក្នុង​មួយ​ខែ​។​ តែ​ស្ត្រី​វ័យ​ ៣៤​ឆ្នាំ​មាន​តណ្ហា​លើ​គ្រែ​ខ្លាំង​ជាងគេ​៕

ប្រុសៗ​ដឹង​នៅ​?​ ពេល​ណា​ដែល​មនុស្ស​ស្រី​ចង់​រួម​ភេទ​ខ្លាំង​បំផុត

អត្ថបទល្អមួយផ្សេងទៀត៖​

ចាប់ចិន​ ថៃ​ ខ្មែរ​ ៣៦ នាក់ពាក់ព័ន្ធករណី «ចាប់​ជម្រិត» និង​បទ «ឆបោក»

​ភ្នំពេញ-ព្រះសីហនុ​ ៖​ កម្លាំងកងរាជអាវុធហត្ថបានបើកកិច្ចប្រតិបត្តិការ បង្ក្រាប​ករណីជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធឺណែតចំពេល​តែមួយ​ព្រម​គ្នាចំនួន៣គោលដៅនា​វេលា​ម៉ោង​៧ និង៣០នាទី​ថ្ងៃ​សុក្រទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឃាត់ខ្លួន​មនុស្ស​ចំនួន៣៦នាក់ ក្នុងនោះ​មាន​ជនជាតិខ្មែរ៤នាក់ ជនជាតិ​ចិនតៃវ៉ាន់៦នាក់ និង​ជនជាតិ​ថៃ២៦នាក់។

​មន្ត្រីអាវុធហត្ថនិយាយថា គោលដៅ​ទី១នៅ​ចំណុច​ផ្លូវ៨៦ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ជា​ជនជាតិខ្មែរ។ គោលដៅ​ទី២-នៅ​ចំណុច​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៣២នាក់ ក្នុងនោះ មាន​ជនជាតិ​ចិនតៃវ៉ាន់ ០៤នាក់ ជនជាតិ​ថៃ ២៥នាក់ (ស្រី ០៨នាក់) ជនជាតិខ្មែរ ០៣នាក់(ស្រី)។

​ចំណែក ​គោលដៅ​ទី៣នៅ​ចំណុច​ក្រុមទី១៤ ភូមិ២ សង្កាត់​លេខ៣ ក្រុង-ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន៣នាក់ មាន​ជនជាតិ​ចិនតៃវ៉ាន់២នាក់ (ប្រុស) ជនជាតិ​ថៃម្នាក់(ប្រុស)។

​មន្ត្រីដដែលបន្តថា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​ រាជធានីភ្នំពេញ​ និង​ ខេត្តព្រះសីហនុ ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គស្នងការ​ភាគី​ពី​ប្រទេស​ថៃ និង​ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចុះបង្ក្រាប​ជនជាតិ​ចិន ថៃ ខ្មែរ ចំនួន៣គោលដៅ​ឃាត់ខ្លួនបាន​ចំនួន៣៦នាក់។ ក្នុងនោះ​មាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ​ចំនួន២កន្លែង និង​នៅ​ខេត្ត​ព្រះសីហនុ១កន្លែង។

​ពាក់ព័ន្ធ​បទល្មើស​ជាក់ស្តែង​នេះ ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅធ្វើ​ការសាកសួរ​ទៅតាម​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ តាម​សមត្ថកិច្ច​ដែនដី។​

​មន្ត្រីដដែលបន្តទៀតថា យ៉ាងតិច​មាន​ពាក្យបណ្តឹង​ជាង១០០នៅអគ្គស្នងការ​នៃ​ភាគី​ប្រទេស​ថៃ ក្នុង​បទ «ចាប់​ជម្រិត» និង​បទ «ឆបោក» ទើប​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា ឈានដល់​បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ហ្នឹង​កន្លែង​ចំនួន៣៦នាក់ ៕

អត្ថបទល្អមួយផ្សេងទៀត៖​

ចុងអំបុក ឬ កុក ស ព្យាបាលរោគជ្រុះសក់ ក្រៅពីនេះ គេអាចយកវាមកព្យាបាលធ្លាក់ស រដូវមិនទៀង រោគសើស្បែក កើតពិស និងបូសទ្រនិច

រកបានហើយចំពោះបងប្អូនដែលកើតរោគជ្រុះសក់! ឱសថនេះជួយបាន! ចុងអំបុក ឬ កុក ស ព្យាបាលរោគជ្រុះសក់

លក្ខណៈរុក្ខជាតិៈ ជាគុម្ពព្រឹក្សតូចមួយប្រភេទ ដើមមានជ្រុងស្ទើរ មើលមិនឃើញ រលោង ឬមានរោមតិចៗ។ ស្លឹករាងពងក្រពើ ស្រួចចុង ស្រូចគល់ គែមពេញ។ កញ្ចុំផ្កាជាកួរធំ ផ្កាពណ៌ស ទងខ្លី។ ផ្លែជាប្រភេទផ្លែស្ងួត។ កន្លែងដាំដុះ៖ ដុះឯកឯង ឬ គេដាំជារុក្ខជាតិឱសថ ផ្នែកប្រើប្រាស់ៈ ស្លឹក ការព្យាបាលៈ រោគជ្រុះសក់

កំរិត និងរបៀបប្រើៈ ស្លឹកស្រស់បុក ឬកិនសម្រាប់ព្យាបាលរោគជ្រុះសក់លាបលើស្បែកក្បាល។ សារធាតុគីមីៈ ក្នុងគ្រាប់មាន x-methylene cyclopropyl , glycine, saponosid , tnanin, សាច់ផ្លែមានជាតិ Glucosefructose និង Amino acide ក្រៅពីនេះ គេអាចយកវាមកព្យាបាលធ្លាក់ស រដូវមិនទៀង រោគសើស្បែក កើតពិស និងបូសទ្រនិចថែមទៀតផង។

#ព្យាបាលធ្លាក់ស រដូវមិនទៀង ឈឺចាប់ពេលមានរដូវ ត្រូវយកស្លឹកស្រស់មកកិនលាយទឹក ៥០ទៅ៧៥មីលីលីត្រ #រោគសើស្បែក កើតពិស និងបូស ត្រូវយកឫសស្ងួតកិនជាម្សៅ លាយជាមួយស្ករ ឬទឹកឃ្មុំ ផឹកប្រើជាថ្នាំប៉ូវ ឯស្លឹកកំឡោចយកផេះលាយជាមួយប្រេងដូងមកលាបលើស្បែក។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

កម្រងរូបរុក្ខជាតិឱសថចុងអំបុក ឬ កុក ស

ប្រភពអត្ថបទ​ SOMRAK-KLAS-TOV.COM​

Leave a Reply

Your email address will not be published.