ពិបាកចិត្តណាស់មែនទេ! ពេល​ឃើញ​ក្រលៀន​ខ្មៅ ឈប់​បារម្ភ​ទៅ វិធីទាំង​អស់​នេះ អាច​ជួយ​អ្នកបាន

ទ្វារមាស​ខ្មៅ ជា​ក្តីបារម្ភ​មួយ​របស់​ស្ត្រី​គ្រប់រូប ជាពិសេស​ស្ត្រី​ទើប​នឹង​រៀបការ​ថ្មោងថ្មី និង​ជា​ពេលវេលា​ផ្សំដំណេក​ដំបូង ។ តែ​អស់​បារម្ភ​ទៀត​ទៅ ម៉ាស់​ធម្មជាតិ​ទាំង​ប៉ុន្មាន​ខាងក្រោម​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាំងស្រុង ។

១. ក្រូចឆ្មា

ទឹក​ក្រូចឆ្មា​សម្បូរ​ទៅដោយ​វីតាមីន C មាន​ប្រសិទ្ធិភាព​ជួយ​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ ។ សម្បក​វា​ក៏​អាច​ប្រើ​បន្ថែម​បាន​ដែរ ។

វិធី​ប្រើ៖ យក​ទឹក​ក្រូចឆ្មា ២-៣ស្លាបព្រាបាយ​លាយ​ជាមួយ​ក្រែម​ទឹកដោះគោជូរ និង​ស្ករស ។ មុនពេល​ប្រើ​ឱសថ​នេះ​លើ​តំបន់​ទ្វារមាស ត្រូវ​លាង​សម្អាត និង​សម្ងួត​ទ្វារមាស​ឱ្យ​ស្ងួត រួច​លាប និងដុស​លើ​កន្លែង​ទ្វារមាស​ថ្នមៗ​រយៈពេល ២-៣នាទី និង​ទុក​វា​ចោល​ពី ១៥-២០នាទី ។ លាង​សម្អាត​នឹង​ទឹកក្តៅអ៊ុនៗ ។

២. ល្ហុង

ចិត​សម្បក​ល្ហុង រួច​បុក​វា​ជា​ដុំ​តូចៗ ។ ក្រោយ​ពេល​សម្អាត និង​ជូត​ទ្វារមាស​រួច លាប និង​ញី​វា​ថ្នមៗ​លើ​តំបន់ឯកជន​រយៈពេល ៥-១០នាទី រួច​លាង​សម្អាត​នឹង​ទឹកត្រជាក់ ។ ល្ហុង​មិន​ត្រឹមតែ​ជួយ​កម្ចាត់​ស្បែក​ខ្មៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឱ្យ​ស្បែក​ម៉ត់​រលោង ក្លិន​ប្រហើរ ។

៣. ជែល​ប្រទាល​កន្ទុយ​ក្រពើ និង​ត្រសក់

ល្បាយ​នេះ​ត្រូវបាន​ប្រើ​ធ្វើ​ជា​ម៉ាស់​លាប​មុខ ធ្វើឱ្យ​ស្បែក​ម៉ត់​រលោង ។ ជែល​នេះ​មាន​លក់​នៅ​តាម​ឱសថស្ថាន​ជាច្រើន ។

វិធី​ប្រើ៖ លាប និង​ញី​ជែល​នេះ​លើ​តំបន់​ទ្វារមាស​ស្អាត រួច​ទុក​វា​ចោល​រយៈពេល ២ម៉ោង បន្ទាប់មក​លាង​សម្អាត​នឹង​ទឹក​ត្រជាក់ ។

៤. ប៉េងប៉ោះ

ប៉េងប៉ោះ​សម្បូរ​ទៅដោយ​វីតាមីន C និង​ប្រើ​សម្រាប់​ថែរក្សា​ស្បែក ។

វិធី​ប្រើ៖ ចិត​សម្បក​ប៉េងប៉ោះ​ចេញ និង​បុក​យក​ទឹក​វា ។ បន្ទាប់មក ដាក់​ម្សៅ​រមៀត​បន្តិច​ចូល រួច​លាប និង​ដុស​លើ​កន្លែង​ទ្វារមាស ហើយ​រង់ចាំ​រយៈពេល ៥-១០នាទី សឹម​លាង​សម្អាត​នឹង​ទឹក​ត្រជាក់ ។

ប្រើ​វា​ឱ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ទៅរួច​រយៈពេល ១សប្តាហ៍ ដើម្បី​ឆាប់​ឃើញ​លទ្ធផល ៕

ប្រភពអត្ថបទ​ PROPEYKHMER.COM​

Leave a Reply

Your email address will not be published.