តោះទៅទស្សនា រូបភាព ពីក្មេងរបស់ ប៉ុប ពី ប្រែប្រួលយ៉ាងណា ពីក្មេងប្រុសមកជា……

ភ្នំពេញ៖ តារាសម្តែងនិងពិធីការិនី ភេទទីបី នាង ប៉ុប ពី ជាតារាមួយដួងដែលកំពុងមានកេរិ៍ឈ្មោះបោះសម្លេងមិនចាញ់តារាប្រុសស្រីដទៃឡើយ។

ដោយឡែកយើងក្រឡេកទៅមើលជីវិតកាលកាពីនៅតូចរបស់តារារូបនេះដែលបានរៀបរាប់លើបណ្ដាញសង្គមរបស់ខ្លួនព្រមទាំងរូបភាពមួយសន្លឹកកាលពីនៅក្មេងនោះថានាងមានជីវិតបែបណា និងមានការតស៊ូអ្វីខ្លះទើបនាងបានមកដល់សេព្វថ្ងៃនេះ។

តារាភេទទីបីនេះបានរៀបរាប់ថា«ពីក្មេងប្រុសម្នាក់ ដែលមនុស្សភាគច្រើនគេមើលងាយ មិនអោយតម្លៃរើសអើង មានវិប្បត្តិក្នុងជិវិត លួចយំម្នាក់ឯង តូចចិត្តនឹងសម្តីគេមើលងាយមើលថោក ថាជាខ្ទើយ” “កើតមកជាភេទទី3 សេចក្តីប៉ងប្រាថ្នាក្នុងជិវិតគឺចង់អោយខ្លួនឯងស្អាត ហើយមិនចូលចិត្តក្បត់នឹងជិវិតខ្លួនឯង ក្បត់អារម្មណ៍ខ្លួនដែរ»។

ដូចនេះអតីតកាលរបស់កញ្ញាធ្លាប់ឆ្លងកាត់រឿងរ៉ាវ និងការប្រមាថមើលងាយជាច្រើន ដោយសារតែកញ្ញាជាភេទទី៣ ផ្ទុយពីបច្ចុប្បន្នកញ្ញាបានទទួលបានការគាំទ្រច្រើនស្ទើតែមិនជឿ។

ប្រភពអត្ថបទ​ APP68.ME​