ចុមយក្ស! គ្រាន់តែជប់លៀង បុកគ្រឹះឡើងផ្ទះសោះ នាយ ចឺម ជប់លៀងលេងសុទ្ធតែប៉ាតធ្យូង សាហាវៗដល់ថ្នាក់ហ្នឹងផង…(មានវីដេអូ)

កម្សាន្ត៖ ដោយឡែក កាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើរឿងដ៏គួរឲ្យសរសើរមួយ ដោយរូបលោកបាន បុកគ្រឹះសង់ផ្ទះឲ្យម្តាយរបស់ខ្លួន ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ។ យ៉ាងណាមិញ ទន្ទឹមនឹងនោះ អ្នកគាំទ្រសង្កេតឃើញថា នាយ ចឺម ក៏បានធ្វើពិធីជប់លៀងមួយ ជួបជុំបងប្អូន ដើម្បីអបអរការបុកគ្រឹះសង់ផ្ទះថ្មីនេះផងដែរ។ ក្នុងនោះ ដោយផ្អែកលើវីដេអូដែលបង្ហោះដោយ គណនីយូធូបមួយ ពីការជប់លៀងនោះ បានឲ្យឃើញថា នាយចឺម និងបងប្អូនខ្លួន ពិតជាសប្បាយរីករាយជាមួយ ការជប់លៀងនេះខ្លាំងមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេថែមទាំងលេង ប៉ាតធ្យូងគ្នាខ្មៅពេញមុខថែមទៀតផង។

ម៉្យាងវិញទៀត បន្ទាប់ពីឃើញវីដេអូនោះហើយ មហាជនពិតជាទប់សំណើចមិនបាននោះទេ នៅពេលដែលឃើញពួកគេលេងប៉ាតធ្យូងគ្នាបែបនេះ៕ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

មតិ

ប្រភពអត្ថបទ​ WESHAREKH.NEWS​