មានដឹងអត់​ ថាបទចម្រៀងមួយបទនេះ លោក ប៊ុត សីហា ច្រៀងឲ្យផលិតកម្មមួយណា? (មានវីដេអូ)

ក្នុងថ្ងៃនេះមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ “គ្រប់យ៉ាងដើម្បីអ្នក” បានបង្ហោះបទចម្រៀងមួយបទរបស់លោក​ ប៊ុត សីហា ដែលជាអតីតាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏ជា ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ផងដែរ ដោយបទចម្រៀងមួយបទនេះមានចំណងជើងថា “កុហកនឹងបង រៀបការនឹងគេ”។

បន្ទាប់ពីបានស្តាប់បទចម្រៀងនេះហើយបានធ្វើឲ្យមហាជនមួយចំនួនបានជជែកគ្នាជាច្រើនដោយនិយាយថាតើគាត់ច្រៀងនៅផលិតកម្មថ្មីមែនទេ។ ចំណែកអ្នកខ្លះក៏បានលើកឡើងផងដែរថាមួយបទនេះពិតជាពិរោះខ្លាំងណាស់ ជាពិសេសពោរពេញដោយមនោសញ្ចេតនាតែម្តង។

លទ្ធផល​រូបភាព​សម្រាប់ buth seyha

ក្នុងនោះផងដែរ ក៏មានមិត្តម្នាក់បានឆ្លើយតបទៅកាន់មិត្តដែលបានជជែកគ្នាផងដែរថា បទនេះគឺមានចេញយូរមកហើយ ដែលកាលនោះលោក ប៊ុត សីហា ច្រៀងក្នុងផលិតកម្ម We Production ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ផលិតកម្ម​រស្មីហង្ស​មាស ហើយបទមួយនេះគេចេញផ្សាយជាផ្លូវការតាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ មកម្លេស។ តែទោះជាយ៉ាងណាក្តីបទមួយនេះពិតជាពិរោះខ្លាំងណាស់ ដូចនេះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់បទចម្រៀងមួយបទនេះទាំងអស់គ្នា៕

 

ប្រភព:KAEKSOR

comments

ប្រភពអត្ថបទ​ KHMERNEWS.ME​