ផ្ទុះហើយ៖ យូរីថា អាវជជុះ ចេញបីថ្ងៃ ថៃយកទៅ រាំតាមកក្រើក (មានវីដេអូ)

ភ្នំពេញ៖ បទចម្រៀង «អាវជជុះ» ជាបទថ្មីរបស់ យូរី ដែលទើបនឹងចេញបានប្រមាណជាបីថ្ងៃ ក៏ទទួល​បាន​ការគាំទ្រ មិនចាញ់បទ «ចាក់ទឹកដូង» ទាំងល្បីដល់ប្រជាជាតិថៃយកទាំងរាំ​ត្រាប់តាម​សប្បាយ​កក្រើក​នៅទី​នោះផងដែរ។ មុននេះ បទចម្រៀង «មាន់ស្រែ» របស់កញ្ញា រ៉ាប៊ី ដែលចេញសាទរឱកាសឆ្នាំថ្មី មិនបានប៉ុន្មាន​ថ្ងៃក៏ទទួល​បាន​​ការពេញចិត្តជាខ្លាំង ពីសំណាក់ មិត្តៗយុវវ័យជាមួយនឹងក្បាច់រាំប្លែកភ្នែក ។Image may contain: 1 person

តែដោយឡែកបទ «អាវជជុះ »របស់តារាចម្រៀងរាងតូចច្រឡឹង ដែលឆ្នាំមុនល្បីបទ«ចាក់ទឹកដូង» កញ្ញា យូរី គ្រាន់តែចេញ MVចម្រៀងភ្លាម ក៏ល្បីដល់ បណ្ដាប្រទេសជិតខាង រាំតាម កក្រើកផងដែរ។ ខណៈម្ចាស់បទ អាវ​ជជុះ ជាតារាវ័យក្មេងក្នុងទ្រនំសាន់ដេរូបនេះ ប្រាប់តារាញូស៍ខ្លីថា «បទចម្រៀង «អាវជជុះ» ខ្ញុំនឹងចេញ​បាន​បីថ្ងៃទេ ក៏ទទួលបានការគាំទ្រច្រើន ដែលខ្ញុំក៏មិននឹកស្មានដែរ»។

ប្រភពអត្ថបទ​ DARA-NEWS.COM​