ល្បីទៀត! គ្រាន់តែចេញបទ អាវជជុះ របស់ យូរី ភ្លាម ល្បីដល់ថៃចាក់រាំតាមភ្លែត (វីដេអូ)

ជាការពិតណាស់ បទចម្រៀង «មាន់ស្រែ» របស់កញ្ញា រ៉ាប៊ី ដែលទើបនឹងចេញកាលពីថ្មីៗនេះ ពិតជាទទួលបានការពេញចិត្តជាខ្លាំង ពីសំណាក់ មិត្តៗយុវវ័យជាមួយនឹងក្បាច់រាំប្លែកភ្នែក មិនត្រឹមតែប៉ុណ្ណោះ MVចម្រៀងបទនេះ ក៏ល្បីដល់ បណ្ដាប្រទេសជិតខាង រាំតាម ទៀតផង។

មិនខុសពី រ៉ាប៊ី «អាវជជុះ» ដែលជាបទថ្មីរបស់ យូរី ក៏ទទួលបានការគាំទ្រ មិនធម្មតាដែរ គ្រាន់តែ បទញាក់កន្ត្រាក់អារម្មណ៍មួយនេះ ចេញលើបណ្ដាញសង្គម មិនបានប៉ុន្មានផង ស្រាប់តែបទថ្មីនេះ ល្បីដល់ថៃ យកទៅ រាំតាមភ្លែត តែម្ដង។

ហើយនេះក៏ជាមោទនភាពមួយ​ សម្រាប់តារាសិល្បៈខ្មែរ ដែលមាន លទ្ធភាពផលិតបទថ្មីដោយខ្លួនឯង បានយ៉ាងពិរោះ អមនឹងការបង្កើតក្បាច់ រាំយ៉ាងពិសេស គួរជាទីចាប់អារម្មណ៍ រហូតដល់ថ្នាក់ សូម្បីតែបរទេស ក៏និយមគាំទ្រ ចម្រៀងខ្មែរយើងដែរ៕

ចង់ជ្រាប ច្បាស់ទស្សនា វីដេអូ និងរូបភាពខាងក្រោម៖

ប្រភពអត្ថបទ​ APP2KH.COM​