ប្រថុយនឹងគ្រោះថ្នាក់ខ្លាំងមែន!! របរដ៏ចម្លែកនៅស៊ីប៊ីរី បើពុំបានឃើញនឹងភ្នែកប្រាកដជាពុំជឿ!

ប្រសិនបើ​ទៅដល់​តំបន់​ស៊ី​ប៊ី​រី ហើយ​ឃើញ​គេ​កំពុង​ជីក​គាស់កកាយ​ដី ឬ ព្រិល​ទឹកកក អ្នក​ប្រាកដជា​ឆ្ងល់ ហើយ​ទោះជា​សួរ ក៏​គេ​ពុំ​ប្រាប់ទាល់តែ​ឃើញ​ទើប​សរសើរ​ចិត្ត​អំណត់ ព្យាយាម​របស់​អ្នក​ទាំងនោះ។

​តាំ​ពី​ពលរដ្ឋ​ម្នា​ក់នៅ​ទីនោះ​រកឃើញ​ភ្លុក​ដំរី​មួយ លក់បាន​តម្លៃ​យ៉ាង​ថ្លៃ​នោះ របរ​ថ្មី​នេះ​បាន​ក្លាយជា «​ចលនា​» របស់​មនុស្ស​ជាច្រើន​ដែល​សំរុក​មករ​កវា​បំណង​ប្តូរ​និស្ស័យ​នៃ​ជីវិត។ ភ្លុក​របស់​ដំរី​ម៉ា​មូ​ត​មាន​២​ប្រភេទ គឺ​ប្រភេទ​១​កប់​ក្នុង​ដី ហើយ​១​ទៀត គឺ​កប់​ក្នុង​ទឹកកក ។ ភ្លុក​ដែល​កប់​ក្នុង​ដី វា​ពុំ​អាច​ឆ្លាក់​អ្វី​បាន ហេតុនេះ​មានតម្លៃ​ថោក រីឯ​ភ្លុក​កប់​ក្នុង​ទឹកកក គឺ​បាន​ថ្លៃ​ណាស់។ ងាក​មក​អតីតកាល​វិញ នោះ​ប្រមាណ​ជា ១,២ លាន​ឆ្នាំមុន ដោយសារតែ​បំរែបំរួល​ធាតុអាកាស ការឡើង​កំដៅ​នៃ​ផែនដី ព្រមទាំង​ការ​ប្រមាញ់​របស់​មនុស្ស​ដើម ធ្វើ​ឲ្យ​អម្បូរ​ដំរី​ដ៏​ធំ​សម្បើម​នេះ​ផុត​ពូជ​បន្សល់ទុក​តែ «​ភ្លុក​» ដ៏​មានតម្លៃ​របស់​វា ។ ​

សកម្មភាព​ជីក​យក​ភ្លុក​ដំរី គឺ​ផ្ទុយ​នឹង​ច្បាប់ ប៉ុន្តែ ព្រោះ​ចំណូល​សន្ធឹកសន្ធាប់ ធ្វើ​ឲ្យ​គេ​លែង​ញញើត​ច្បាប់ ហើយ​ការរកឃើញ​ភ្លុក​នីមួយៗ ទាមទារ​កម្លាំង​យ៉ាងច្រើន។ វា​ជាការ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ណាស់។​ ពួកគេ​មាន​ឧបករណ៍​កែច្នៃ​សម្រួល​ដល់​ការជីក​កកាយ​រុករក ។ ប្រសិន​បាន​ភ្លុក​ដំរី​មួយ​នៅ​ល្អ នោះ​ប្រាក់ចំណូល​ស្មើនឹង​បៀវត្ស​មន្ត្រីរាជការ​១​ឆ្នាំ​ឯណោះ ហើយ​សូម្បីតែ​មិនល្អ ក៏​អាច​ចិញ្ចឹម​គ្រួសារ​រួច​១​រដូវរងារ​ផងដែរ។ ឈ្នួ​ញ​កណ្តាល​នឹង​ទិញយក​ភ្លាម រួច​បន្ត​ធ្វើការ​ចម្លាក់​ជា​វត្ថុ​សិ​ល្បៈមាន​តម្លៃលើស​ថ្លៃដើម​ច្រើនដង៕

ដោយសារតែកូនខ្លាត្រូវស្លាប់អស់ ខ្លាចមេខ្លាឈឺ ក៏យកកូនជ្រូកពាក់ស្បែកខ្លាអោយរស់នៅជាមួយចុងក្រោយមេខ្លា

នៅ​ក្នុង​សួន​សត្វ​មួយ​​នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក ​មាន​មេ​ខ្លា​មួយ​ក្បាល​បាន​កើត​កូន​ជា​ច្រើន​ក្បាល​​ប៉ុន្តែ​កូន​ខ្លា​ទាំង​នោះ​តូច​ៗ​ខុស​ធម្មតា​ព្រោះ​វា​កើត​មុន​កំណត់។ កើត​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង ពួក​វា​បាន​ងាប់​ទាំង​អស់។ មេ​ខ្លា​ហាក់​សោក​ស្ដាយ​​ពិបាក​ចិត្ត​ខ្លាំង​ដែល​បាត់​បង់​កូន​ រហូត​ធ្លាក់​ខ្លួន​ឈឺ​មិន​ព្រម​ស៊ី​ចំណី។

ពេទ្យ​សត្វ​មាន​ការ​​បារម្ភ​ពី​សុខភាព​របស់​មេ​ខ្លា​ចេះ​តែ​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ក៏​សម្រេច​​​​រិះ​រក​វិធី​ឲ្យ​មេ​ខ្លា​បាន​ឃើញ​​កូន​របស់​វា។ ​ពួក​គេ​បាន​ដើរ​រក​​​តាម​សួន​សត្វ​នានា​​នៅ​ទូទាំង​ប្រទេស ដើម្បី​រក​មើល​កូន​សត្វ​ខ្លា​ទើប​កើត ប៉ុន្តែ​រក​មិន​បាន។

ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​រក​ឃើញ​កូន​សត្វ​ជ្រូក​ទើប​កើត​ថ្មី​ៗ​ ​ក៏​ប្រជុំ​គ្នា​រក​អ្វី​រុំ​ខ្លួន​​កូន​ជ្រូក​ឲ្យ​មើល​ទៅ​ដូច​​កូន​ខ្លា។ អ្នក​ថែ​សួន និង​ពេទ្យ​សត្វ​បាន​យក​ស្បែក​ខ្លា​រុំ​ខ្លួន​កូន​ជ្រូក​តែ​ម្ដង។ ពេល​មេ​ខ្លា​ឃើញ​ភ្លាម វា​បាន​សម្ដែង​អារម្មណ៍​រីក​រាយ​ភ្លាម ហើយ​ក៏​ស្រលាញ់​កូន​ជ្រូក​ទាំង​នោះ​ដូច​កូន​ខ្លួន​ដែរ៕

ប្រភពអត្ថបទ​ APP2KH.COM​