នេះជាសត្វដែលទាហានអាមេរិកនៅអ៊ីរ៉ាក់ភ័យខ្លាចបំផុត ព្រោះតែវារត់លឿនជាងមនុស្ស ហើយអាចស៊ីសាច់មនុស្សទៀតផង
នៅអ៊ីរ៉ាក់មានប្រភេទសត្វ «ភេរវកម្ម» មួយ ដែលទាហានអាមេរិកឲ្យតែឮសូរ ក៏ភ័យខ្លាចដែរ ។ វាពុំត្រឹមមានល្បឿនចលនាលឿនជាងបុរសម្នាក់ប្រមាណ ៥០ គីឡូម៉ែត្រ/ម៉ោង លោតបានកម្ពស់ ២ ម៉ែត្រ ប៉ុណ្ណោះទេ វាថែមទាំងត្រូវបានគេចចាមអារាមថាជាពូជសត្វស៊ីសាច់មនុស្សគួរឲ្យខ្ពើមរអើម ។
នៅពេលដែលបានប្រទះជាក់ស្តែង ហើយចាប់បានសត្វនេះ ទើបគេដឹងថា វាគឺជាពីងពាងអូដ្ឋ ភាគច្រើនរស់នៅតាមវាលខ្សាច់ (ឈ្មោះវិទ្យាសាស្ត្រ Arachnid Solifugae) វាស្ថិតក្នុងអម្បូរពីងពាងរោម មានជើង៦ ប្រវែងដងខ្លួនដល់ទៅ ១៥ សង់ទីម៉ែត្រ ។
ផ្នែកក្បាលរបស់ពីងពាងដូដ្ឋនេះ មានលក្ខណៈស្រដៀងនឹងខ្សាដំរី ហើយការប្រើឆ្មេញវាក៏ដូចគ្នាដែរ ។ វាប្រើឆ្មេញដ៏មុតស្រួចប្រៀបដូចដង្កៀបក្តាម និងកាំបិត ដើម្បីវាយប្រហារពពួកសត្វល្អិត សត្វកកេរ ពស់ សត្វស្លាបតូចៗ ហើយចំពោះសត្វធំវិញ វាអាចផ្តួលបានត្រឹមតែខាំម្តងប៉ុណ្ណោះ ។
ពលទាហានអាមេរិកនៅមជ្ឈឹមបូព៌ា ត្រូវបានគេទូន្មានកុំឲ្យ «រករឿង» ជាមួយពួកពីងពាងនេះ ។ ជាតិពិសពេលវាខាំ បណ្តាលឲ្យតំបន់សាច់ជុំវិញរលេះរលួយចម្លងមេរោគចូលឈាម ។ ក្នុងករណីមុខរបួសពុំបានព្យាបាលត្រឹមត្រូវ អាចធ្វើឲ្យដំបៅឆ្លងមេរោគត្រូវកាត់ចោល ឬ ធ្ងន់ធ្ងរជាងនេះ បណ្តាលឲ្យស្លាប់ ។
តាមភាសាឡាតាំងឈ្មោះនៃអម្បូរពីងពាងអូដ្ឋនេះមានន័យថា «រត់គេចពីព្រះអាទិត្យ» ព្រោះតែវាមានទម្លាប់ប្រមាញ់ចំណីតាមរដូវនាពេលយប់ ។ ពីងពាងអូដ្ឋ បានក្លាយជាគំនិតផលិតជាខ្សែភាពយន្តថែមទៀតផង ៕
អានព័ត៌មានថ្មីៗ ស្រីស្អាតម្នាក់ មកអង្គុយសុំទានសឹងរាល់ថ្ងៃ គ្រប់គ្នាមិនសូវជាចាប់អារម្មណ៍ ចេះតែដាក់លុយឲ្យ តែដល់ដឹងការពិតចង់ដាច់ផ្ងារ
ម៉ាឡេស៊ី៖ នារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ តែងមកអង្គុយសុំទាននៅចិញ្ចើមផ្លូវជារៀងរាល់ថ្ងៃ គ្រប់គ្នាអាណិតចេះតែដាក់លុយ ក្នុងកំប៉ុងជ័រឲ្យនាង ប៉ុន្តែស្រាប់តែរយៈពេល ៦ខែក្រោយមក ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល សឹងស្រឡាំងកាំងតែម្តង។
ជាក់ស្តែង តាមរយៈរូបភាពទាំងនោះ ដែលត្រូវបានគេថតបង្ហោះចែកចាយ គេឃើញនារីវ័យក្មេង និងស្រស់ស្អាតជាអ្នកសុំទានខាងលើនេះ មានវ័យខ្ទង់ប្រហែលជា ២០ឆ្នាំប៉ុណ្ណោះ។
លើសពីនេះ នាងថែមទាំងត្រូវបានគ្រប់គ្នា ដាក់រហស្សនាមឲ្យថា ជាអ្នកសុំទានដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេ ប្រចាំប្រទេសម៉ាឡេស៊ីថែមទៀតផង។
នារីវ័យក្មេងសុំទានរូបនេះ ត្រូវបានគេរាយការណ៍ថា តែងតែមកអង្គុយសុំទាននៅចិញ្ចើមផ្លូវ កន្លែងចំណតឡានក្រុង សឹងតែរាល់ថ្ងៃ ក្នុងទីក្រុងកូឡាឡាំពួរ ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ខណៈគ្រប់គ្នាក៏មិនបានចាប់អារម្មណ៍ ឬសួរនាំនាង ថានាងជានរណានោះឡើយ។
យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ ក្រោយរូបភាពអស់ទាំងនេះ ត្រូវបានបែកធ្លាយបង្ហោះចែកចាយលើបណ្តាញសង្គម គេស្គាល់យ៉ាងច្បាស់បានថា នារីសុំទានរូបស្រស់ខាងលើនេះ គឺជានាង Anzalna Nasir ដែលជាតារាសម្តែងស្រីម្នាក់ មានវ័យ៣០ឆ្នាំ ជាហេតុធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងការពិត។
ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ទេថា មូលហេតុអ្វីបានជាតារាសម្តែងស្រី និងម៉ូដែលរូបនេះ បែរជាទៅធ្លាក់ខ្លួនអង្គុយសុំទានគេយ៉ាងដូច្នេះ ឬអាចគ្រាន់តែជាការថត វីដេអូឃ្លីបសម្តែងមួយ ដើម្បីចង់ដឹងពីប្រតិកម្មរបស់មហាជន ដែលគេហៅថា «Social Experiment» ឬយ៉ាងណានោះទេ។
ស្របពេលដែលអ្នកគាំទ្រនាងជាច្រើន នៅតែបន្តការងឿងឆ្ងល់ និងព្រួយបារម្ភពីនាងយ៉ាងខ្លាំង ដោយមិនដឹងថា នេះជាការពិត ឬគ្រាន់តែជាការសម្តែងរបស់នាង។ ហើយមកទល់ពេលនេះ Anzalna នាងក៏មិនទាន់បានចេញមុខ មកបកស្រាយជុំវិញទៅនឹងករណី រូបភាពបែកធ្លាយខាងលើនេះឡើយ។
គួរឲ្យដឹងផងដែរថា តារាស្រី នាង Anzalna ក៏បានរៀបការមានគ្រួសាររួចហើយដែរ កាលពីកំឡុងឆ្នាំ២០១៦ កន្លងទៅ ៕
ទស្សនារូបភាពខាងក្រោម៖
ប្រភពអត្ថបទ APP2KH.COM