ហួសចិត្ត!​ អាង​តែ​គ្នា​ក្មេង​អត់​ដឹង​អី​ ស្ត្រី​ម្នាក់​បញ្ចុក​កូន​ក្អុក​ឱ្យ​កូន​ស៊ី​ ព្រោះ​គិត​ថា​…(​មានវី​ដេ​អូ​)

ចិន​៖​ នេះ​បើ​យោង​តាម​ Daily​ Mail​ បានឱ្យ​ដឹង​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​ ស្ត្រី​ជា​ម្តាយ​បាន​បញ្ចុក​កូន​ក្អុក​ទាំង​រស់​ឱ្យ​កូនប្រុស​របស់​នាង​ញ៉ាំ​ជា​អាហារ​ ព្រោះ​ជឿ​ថា​ វា​នឹង​ជួយ​ឱ្យ​សុខភាព​ក្មេង​ល្អ​។​

នៅ​ក្នុង​វី​ដេ​អូ​ យើង​ឃើញ​ម្តាយ​បញ្ចុក​កូន​ក្អាត់​ទាំង​រស់​ ៧​ក្បាល​ក្នុង​ចាន​ទៅ​ឱ្យ​កូន​នាង​ ព្រោះ​បើ​យោង​តាម​រូបមន្ត​ឱសថ​បុរាណ​ នាង​អះអាង​ថា​ អាហារ​នេះ​នឹង​នាំ​មក​នូវ​សុខភាព​ល្អ​ដល់​កូន​របស់​នាង​។​ ការ​អះអាង​របស់​ស្ត្រី​រូប​នេះ​មិន​ខុស​ទាំងស្រុង​ទេ​ ព្រោះ​តាម​ក្បួន​ចិន​បុរាណ​ កូន​ក្អុក​នេះ​អាច​ជួយ​ព្យាបាល​គីស​ និង​កម្ចាត់​ជាតិពុល​ពី​ក្នុង​ខ្លួន​ពិតប្រាកដ​មែន​។​

តែ​ទោះបីជា​យ៉ាងណា​ វេជ្ជបណ្ឌិត​ Pei​ បាន​មាន​ប្រសាសន៍​ថា​ កូន​ក្អាត់​អាច​បង្ក​គ្រោះថ្នាក់​ដោយសារ​ឆ្លង​មេរោគ​ប៉ារ៉ាស៊ីត​។

​​ក្រោយ​វី​ដេ​អូ​នេះ​ត្រូវ​បាន​បង្ហោះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ មហាជន​ទូទៅ​កើត​ប្រតិកម្ម​ចំពោះ​ទ​ង្វើ​របស់​ស្ត្រី​ខាងលើ​ជា​ខ្លាំង​។​ ដល់​ថ្នាក់​អ្នកខ្លះ​បាន​ហៅ​នាង​ថា​ ជា​ម្តាយ​ល្ងីល្ងើ​គ្មាន​ដឹង​ខ្យល់​អី​ថែម​ទៀត​ផង​៕

ចង់​ដឹង​ច្បាស់​ សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​ទាំងអស់​គ្នា​៖

ប្រភពអត្ថបទ​ KASETDAILY.COM​