បើ​មិន​ជឿ​កុំ​ប្រមាថ​!​ ព្រឺក្បាល​ កំពុង​ថត​ឈុត​រឿង​ខ្មោច​សុខៗ​ បែរជា​មាន​វិញ្ញាណ​មក​ខ្វាច​ខ្នង​កាំ​មេ​រ៉ា​ Man​ ស្រស់ៗ​ (​មាន​វី​ដេ​អូ​)

​បុរស​ជា​អ្នក​ថត​វី​ដេ​អូ​ម្នាក់​ (Cameraman)​ ដែល​រូប​គាត់​មិន​ជឿ​ទៅ​លើ​ព្រលឹង​វិញ្ញាណ​ខ្មោច​អី​នោះ​ទេ​ ប៉ុន្តែ​រឿង​ដ៏​ព្រឺក្បាល​មួយ​ក៏​បាន​កើតឡើង​មក​លើ​រូប​គាត់​ ធ្វើ​ឱ្យ​គាត់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​ នៅ​ពេល​គាត់​កំពុង​ថត​រឿង​ Fort​ Widley​។​

​បើ​តាម​ប្រសាសន៍​របស់​ Cameraman​ រូប​នេះ​បានឱ្យ​ដឹង​ថា​ រូប​គាត់​ជា​មនុស្ស​ម្នាក់​ដែល​មិន​ជឿ​ទៅ​លើ​ព្រលឹង​ខ្មោច​ព្រាយ​បិសាច​អ្វី​នោះ​ឡើយ​ ប៉ុន្តែ​ពេល​នេះ​បែរជា​មាន​ហេតុការណ៍​ដ៏​ព្រឺព្រួច​មួយ​បាន​កើតឡើង​មក​លើ​ខ្លួន​លោក​ស្រស់ៗ​ទៅ​វិញ​។​

​ ​ប៉ុន្តែ​ទោះបីជា​គាត់​បាន​ឆ្លងកាត់​រឿងរ​នេះ​ដោយ​ផ្ទាល់​ក៏​ដោយ​ បុរស​ Cameraman​ ចិត្តខ្លាំង​ម្នាក់​នេះ​ គាត់​នៅ​តែ​ប្រកាន់​ឆន្ទៈ​របស់​ខ្លួន​ថា​ គាត់​នៅ​តែ​មិន​ជឿ​ទៅ​លើ​ព្រលឹង​ខ្មោច​ព្រាយ​ ដែល​ស្លាប់​បាត់​រូប​កាយ​ទុក​ចោល​យូរហើយ​នោះ​ឡើយ​។​ ប៉ុន្តែ​បើ​យោង​តាម​សម្ដី​របស់​ក្រុមការងារ​ថត​រឿង​ Fort​ Widley​ បានឱ្យ​ដឹង​ថា​ នៅ​ពេល​ដែល​ក្រុមការងារ​របស់​គាត់​កំពុង​ឈុត​មួយ​ក្នុង​រឿង​នេះ​ ស្រាប់តែ​បុរស​ជា​ Cameraman​ បាន​ស្រែក​ទាំង​ភ្ញាក់ផ្អើល​ថា​ “​ មានអី​មក​ប៉ះ​ខ្នង​ខ្ញុំ​ “​ ភ្លាមៗ​នោះ​ បុ​រ​ជា​ Cameraman​ ក៏​ស្ទុះ​ឡើង​ ហើយ​ក្រឡេក​មើល​ជុំវិញ​ខ្លួន​របស់​គាត់​ តែ​គ្មាន​ឃើញ​អ្វី​នោះ​ឡើយ​។​

​បើ​តាម​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ ក្រុមការងារ​អាច​សន្និដ្ឋាន​បាន​ថា​ បុរស​ជា​ Cameraman​ ពិតជា​ត្រូវ​បាន​ព្រលឹង​ខ្មោ​ង​ព្រាយ​បិសាច​ មក​លលេង​ជាមួយ​គាត់​ពិតមែន​ ហើយ​ជា​ពិសេស​នោះ​ គឺ​ខ្នង​របស់​គាត់​ ស្រាប់តែ​ឃើញ​ដូច​ជា​ស្នាម​ក្រចក​ខ្វាច​ ផុស​ឡើង​ដ៏​គួរ​ឱ្យ​ព្រឺព្រួច​បំផុត​៕

​ចង់​ជ្រាប​កាន់តែ​ច្បាស់​នោះ​ សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​ដ៏​ព្រឺព្រួច​នេះ​ទាំងអស់​គ្នា​៖

ប្រភពអត្ថបទ​ KASETDAILY.COM​