ពិត​ទេ​ហ្នឹង​?​ គ្រាន់តែ​ទៅ​ដល់​អា​មេ​រិ​ក​ភ្លាម​ រ៉ា​ប៊ី​ មាន​អ្នក​សារភាព​ស្រលាញ់​ភ្លែត​…

បន្ទាប់​ពី​បាន​ទៅ​ដល់​ទឹកដី​នាយ​សមុទ្រ​ស្រី​ស្រស់​ប្រចាំ​ផលិតកម្ម​ថោ​ន​ រ៉ា​ប៊ី​ ត្រូវ​បាន​ទទួល​ស្វា​គម៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​បងប្អូន​នៅ​ទីនោះ​ពិសេស​នោះ​ក៏​មាន​ព័ត៌មាន​បាន​បង្ហើប​មក​ថា​នាង​ក៏​ត្រូវ​បាន​មាន​អ្នក​នៅ​ទីនោះ​បាន​ប្រាប់​ថា​ស្រលាញ់​ផង​ដែរ​។

​​យោង​តាម​ការ​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ម្ចាស់​បទ​ «​មាន់​ស្រែ​»​ ជាមួយ​រូបថត​មួយ​សន្លឹក​បាន​ឲ្យ​ដឹង​ថា​ «​គាត់​ថា​គាត់​ស្រលាញ់​ញុំ​!​ តើ​ត្រូវ​ឆ្លើយ​ដូច​ម្ដេចទៅ​?»​។

​​ទោះជា​យ៉ាងណា​ការ​បង្ហោះ​របស់​រ៉ា​ប៊ី​នេះ​ត្រូវ​បាន​មហាជន​ចាត់ទុកជា​ការ​លេងសើច​របស់​នាង​តែ​ប៉ុណ្ណោះ​ព្រោះ​រូប​ដែល​នាង​បាន​បង្ហោះ​នោះ​គ្រាន់តែ​ថត​ជាមួយ​រូបចម្លាក់​តែ​ប៉ុណ្ណោះ​ ហើយ​ក៏​ត្រូវ​បាន​បណ្តា​អ្នកគាំទ្រ​នាង​ឆ្លើយ​តប​វិញ​ក្នុង​ន័យ​លេងសើច​វិញ​ថា​ឲ្យ​នាង​ព្រម​ទទួល​ក្តី​ស្រលាញ់​មួយ​ហ្នឹង​វិញ​ទៅ​។​ គួរ​រំឭក​ថា​កញ្ញា​ រ៉ា​ប៊ី​ ទើបតែ​ហោះ​ទៅ​ទឹកដី​អា​មេ​រិ​ក​កាលពី​ពេល​កន្លង​ទៅ​ដើម្បី​ចូលរួម​សម្តែង​កម្មវិធី​នានា​ដែល​រៀបចំ​ដោយ​សមាគម​បងប្អូន​ខ្មែរ​នៅ​ទីនោះ​៕

ប្រភពអត្ថបទ​ KASETDAILY.COM​