ព្រះនាងឥន្រ្ទទេវី ក្រោយកែច្នៃហើយមើលទៅពិតជាស្អាតមែន

រូបចម្ងាក់បុរាណ​របស់ព្រះនាងឥន្រ្ទទេវីក្នុង​សតវត្ស​ទី ១២ និង ១៣ ត្រូវ​បាន​ផេក​មួយ​ឈ្មោះ​ថា Devatas of Angkor យក​រូបភាព​មក​កែច្នៃ​ដោយ​ប្រើ​កុំព្យូទ័រ ដោយ​បាន​បន្ថែម​គ្រាប់ភ្នែក​មនុស្ស​ពិត​ ដែលធ្វើ​ឲ្យ​រូបភាព​កាន់តែ​រស់រវើក​តែម្តង។ ក្រោយ​រូបភាព​នេះ​ត្រូវ​បាន​កែច្នៃ​យ៉ាង​រស់រវើក​បែប​នេះ ធ្វើ​ឲ្យ​មាន​ការ​កោត​សរសើរ​ពី​ចម្លាក់​របស់​ខ្មែរ​កាល​ពី​សម័យ​បុរាណ តែ​ក៏​មាន​មតិ​ខ្លះ​លើក​ឡើង​ថា​គួរ​តែ​ទុក​រូបភាព​នេះ​ឲ្យ​នៅ​បែបធម្មជាតិ​វិញ ព្រោះ​វាបាន​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្មែរ​ពី​សម័យ​កាល​សតវត្សទី ១២ និង​ទី ១៣។

ប្រភពអត្ថបទ​ CAMBODIAPOST1.COM​