កសិករកំពូលសំណាង ជីកបាន កំណប់លុយ ចំនួន ៦០០លានដុល្លារ នៅក្នុងចំការ របស់ខ្លួន…!!

កូឡុំប៊ី៖ កសិករកំពូលសំណាងម្នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីជីកបាន កំណប់លុយ ចំនួន ៦០០លាន ដុល្លារអាមេរិក នៅក្នុងចំការរបស់ខ្លួន ដែលលុយទាំងនោះ ត្រូវគេជឿជាក់ថា ជារបស់ស្តេចគ្រឿងញៀនកូឡុំប៊ី Pablo Escobars។យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កសិករចំណាស់ម្នាក់ មានឈ្មោះថា Jose Mariena Cartolos អាយុ៦៥ឆ្នាំ ដែលកាលពីពេលថ្មីៗនេះ គាត់ទទួលបានជំនួយ ឥតសំណង ចំនូន ៣,០០០ដុល្លារអាមេរិក ពីរដ្ឋាភិបាល របស់ប្រទេសកូឡុំប៊ី ក្នុងការចាប់ផ្តើម ដាំដំណាំដូងប្រេង នៅលើផ្ទៃដីដ៏ធំ ដែលជារបស់ ក្រុមគ្រូសារគាត់ អស់រយៈពេល ច្រើនជាង ២០០ឆ្នាំមកហើយ។ខណៈពេលកំពុងតែ ជីកដីធ្វើប្រឡាយ លោក Cartolos បានជីកប៉ះចំ វត្ថុរឹងម្យ៉ាង ដែលវាគឺជា ធុងពណ៌ខៀវដ៏ធំ ហើយមានជាច្រើន នៅក្នុងដីចំការ របស់គាត់។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងធុងពណ៌ខៀវទាំងនោះ មានសុទ្ធតែ លុយសុទ្ធ តែម្តង សរុបចំនួន ៦០០លាន ដុល្លារអាមេរិក ហើយមិនមែនជា លុយក្លែងក្លាយ ឬបោះពុម្ភខុសនោះទេ ពោលគឺជាលុយពិត។ គួរបញ្ជាក់ផងដែរថា លុយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានគេនិយាយថា គឺជាលុយមួយផ្នែក នៃទ្រព្យសម្បត្តិ ចំនួន ៣០ពាន់លាន ដុល្លារអាមេរិក របស់ស្តេចគ្រឿងញៀនកូឡុំប៊ី មានឈ្មោះថា Pablo Escobars ដែលបានយកទៅកប់ នៅទូទាំងប្រទេសកូឡុំប៊ី។ លោក Pablo Escobars បានស្លាប់ នៅក្នុងទីក្រុង Medellín នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៣ កន្លងទៅនេះ។ទោះបីជាយ៉ាងណាក៏ដោយ លោក Cartolos មិនអាចទុកលុយនេះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បានឡើយ។ លុយទាំងអស់នេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ដោយរដ្ឋាភិបាល របស់ប្រទេសកូឡុំប៊ី ក្នុងការជួយសង្គម និងសេដ្ឋកិច្ចនានា ក្នុងប្រទេសនេះផ្ទាល់ តែម្តង៕

ប្រភពអត្ថបទ​ KHMERRECORDING.SIMRITHEA.COM​