អានរួចទប់ទឹកភ្នែកមិនបាន៖ ម៉ាក់ប្រាប់ថាអោយកូនខំរៀន ចង់ឃើញកូនស្លៀកឈុតបែបនេះ​ ប៉ុន្តែពេលនេះម៉ាក់បែរជា…

សារមួយដ៏រំជើបរំជួលមួយដែលធ្វើអោយយើងអានហើយ ទប់ទឹកភ្នែកសឹងមិនបាន ដោយបង្ហោះដោយអ្នកលេងហ្វេសប៊ុកម្នាក់ ដែលគាត់ទើបតែទទួលសញ្ញាបត្រថ្មីៗ ហើយបានស្លៀកឈុតថ្ងៃទទួលសញ្ញាបត្រ គឺជាឈុតដែលម៉ាក់គាត់ចង់ឃើញ ចង់ថតជាមួយកូន​ តែពេលនេះគាត់បានស្លៀកឈុតនោះហើយ ប៉ុន្តែម៉ាក់គាត់បែរជាមិននៅទៅវិញ។

ដោយគាត់បានបង្ហោះរៀបរាប់ថា Mirror Mei” ម៉ាក់​ហា​ម៉ាក់​ថ្ងៃ​នេះ​កូន​ស្រី​ពៅ​ដ៏​ក្បាល​ខូច​របស់​ម៉ាក់​បានទទួល​សញ្ញាប័ត្រ​ហើយ…​​ ម៉ាក់​ធ្លាប់​ប្រាប់​​កូនថាម៉ាក់​ចង់​ឃើញ​ស្លៀក​សំលៀកបំពាក់​មួយ​ហ្នឹង​ ហើយ​ប្រាប់​ទៀត​ថាកូន​ជា​ស្រី​ត្រូវ​ខំ​ប្រឹង​រៀន​អោយ​បាន​ខ្ពស់​ ត្រូវ​រក​អនាគត​ល្អ​។​ ​ទោះពេល​ម៉ាក់​ធ្លាក់​ខ្លួន​ឈឺខ្លាំង​ទោះ​ម៉ាក់​ស្ថិត​នៅ​ចំនុច​គ្រោះថ្នាក់​​ក៏​ម៉ាក់​សុខចិត្ត​លះបង់​ជីវិត​ក៏​នៅ​តែ​មិន​អោយ​កូន​ឈប់​រៀន​ដែរ(ថ្នាក់​ទី១២)​​។​ហើយ​ពេលនេះ​ កូនធ្វើ​បាន​ជោគជ័យ​ហើយ​មិច​អត់​ឃើញ​ម៉ាក់​មក​ឃើញ​តែ​ប៉ា​មក​។

ហើយពេល​កូន​ឃើញ​ម៉ាក់ប៉ា​​របស់​គេ​មក​ អបអរ​សាទរ​​កូនគេ​ កូន​​នឹក​ម៉ាក់​ណាស់​ ចង់​អោប​ម៉ាក់​ណាស់​ ចង់​លុត​ជង្គង់​អរគុណ​ម៉ាក់​ណាស់​ ចង់​អោយ​ម៉ាក់​ឃើញ​ថ្ងៃ​នេះ​របស់​កូន​ណាស់​ តែ​ម៉ាក់​មក​មិន​បាន​ តែ​ទោះជា​ម៉ាក់​មិន​បាន​មក​ ក៏​កូន​ទៅ​រក​ម៉ាក់​ដែរ​ ព្រោះ​កូន​គិត​ថា​ម៉ាក់​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​ ម៉ាក់​តែង​តែ​នៅ​ក្នុង​ចិត្ត​កូន​ កូន​សុំទោស​ណា​ម៉ាក់​ដែលវា​យូរ​យ៉ាង​នេះ​ សុំទោស​ដែល​តែង​តែ​ទាស់​ពាក្យ​សម្ដី​ជាមួយ​ម៉ាក់​ ​តែ​ថ្ងៃ​នេះ​កូន​ធំ​ហើយ​ ទើប​កូន​យល់​ពី​ទឹកចិត្ត​ជា​ម្តាយ​ហើយ…​​ តែ​ទំរាំ​កូន​យល់​ហួស​ពេល​ទៅ​ហើយ​។អរគុណ…​ណាស់​ដែល​លះបង់​ដល់​ថ្នាក់​នេះ​បើ​អ្នក​នៅ​មាន​ឱកាស​ សូម​ធ្វើ​វា​អោយ​អស់​ពី​សមត្ថភាព​ ព្រោះ​ឱកាស​អត់​មាន​ច្រើន​ដង​ទេ។”

តើអ្នកទាំងអស់គ្នាមានអារម្មណ៏យ៉ាងណាដែល នៅពេលអានសារដ៏រំជើបរំជួលមួយនេះ? ប្រភព៖ Mirror Mei ប្រែសម្រួលដោយ៖Khmernews.me

comments

ប្រភពអត្ថបទ​ KHMERNEWS.ME​