គ្រាន់តែចេះប្រើតិចនិចសំខាន់ៗទាំងប៉ុន្មាននេះ អ្នកនឹងគូរស្នេហ៏អ្នកអាចស្រលាញ់គ្នារហូតដល់ចាស់

មិន​បាច់​ទាល់​តែ​ដឹង​គ្រប់​រឿង យល់​គ្រប់​យ៉ាង​ពី​គ្នា​ទើប​អ្នក​អាច​ធ្វើ​ជា​សង្សារ​ល្អ​បាន​នោះ​ទេ អ្វី​ដែល​សំខាន់​តើ​អ្នក​អាច​ធ្វើ​នូវ​ចំណុច​ខាង​ក្រោម​បាន​ទេ? ព្រោះ​បើ​អ្នក​អាច​ធ្វើ​បាន​នោះ​មាន​ន័យ​ថា​អ្នក​ជា​សង្សារ​ដ៏​ល្អ​ម្នាក់​ហើយ ៖

លទ្ធផល​រូបភាព​សម្រាប់ cute korean coupleរូបភាពតំណាង

១. បើក​ចំហរ​រឿង​ដោយ​ត្រង់ៗ

អាច​និយាយ​បាន​ថា​មនុស្ស​ស្រី​មិន​ចង់​និយាយ​អី​​ត្រង់​ៗ​ទេ គឺ​ចង់​ឲ្យ​មនុស្ស​ប្រុស​យល់​ដោយ​ខ្លួន​ឯង ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ការ​ចាំ​ឲ្យ​តែ​គេ​យល់​បែប​នេះ​មិន​មែន​ជា​ការ​ប្រសើរ​នោះ​ទេ។ មាន​បញ្ហា​អី អន់​ចិត្ត​រឿង​អី មិន​សប្បាយ​រឿង​អី​គួរ​តែ​បើក​ចំហ​ដោយ​ត្រង់ៗ​ទៅ កុំ​បាច់​នៅ​អូសបន្លាយ​វែងឆ្ងាយ​អី​ព្រោះ​មនុស្ស​ប្រុស​មិន​សូវ​ចេះ​វែងឆ្ងាយ​នោះ​ទេ។

រូបភាពពាក់ព័ន្ធរូបភាពតំណាង

២. ចេះ​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​គាត់​មាន

កុំ​ចូលចិត្ត​យក​គាត់​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​នេះ​ អ្នក​នោះ ព្រោះ​គាត់​ជា​គាត់ គាត់​មាន​របៀប​រស់​នៅ​ជា​របស់​គាត់ ដូច្នេះ​បើ​អ្នក​ជ្រើស​រើស​យក​គាត់​ហើយ​គួរ​តែ​ស្រឡាញ់​អ្វី​ដែល​គាត់​មាន។ ចេះ​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​គាត់​ខំ​លះបង់​ដើម្បី​អ្នក ព្យាយាម​ដើម្បី​អ្នក មិន​មែន​ប្រកាន់​ចរិត​ព្រះនាង​មិន​ឲ្យ​តម្លៃ​គាត់​ ចង់​ឲ្យ​តែ​គាត់​តាម គាត់​លួង គាត់​អង្វរ​ឡើយ។

រូបភាពពាក់ព័ន្ធរូបភាពតំណាង

៣. ឲ្យ​សេរី​ភាព​ទៅ​គាត់

មិន​គួរ​ណា​ឲ្យ​គាត់​មាន​សម្ពាធ​ពេល​មាន​អ្នក​ជា​សង្សារ​ទេ។ មនុស្ស​ប្រុស​ចង់​បាន​សេរីភាព​ណាស់ ម្យ៉ាង​ទៀត​ត្រឹម​ជា​សង្សារ​អ្នក​ក៏​មិន​គួរ​ហាម​ឃាត់​គាត់​ច្រើន​ពេក​ដែរ។ គាត់​ត្រូវ​ការ​ពេល​វេលា​ផ្ទាល់​ខ្លួន ជាមួយ​មិត្តភក្តិ ជាមួយ​គ្រួសារ ជាមួយ​អ្នក​ជុំវិញ​ខ្លួន អ្វី​ដែល​សំខាន់​គឺ​គាត់​មិន​ធ្វើ​អី​ខុស​ចំពោះ​អ្នក​ទៅ​បាន​ហើយ។ រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ ហើយ​យក​គេ​ដាក់​ចិត្ត​យើង បើ​គេ​ហាម​ចុះ​ហាម​ឡើង​ក៏​យើង​មិន​សប្បាយ​ចិត្ត​ដែរ ចុះ​ទម្រាំ​គាត់​ជាមនុស្ស​ប្រុស​ទៀត។

លទ្ធផល​រូបភាព​សម្រាប់ cute korean coupleរូបភាពតំណាង

៤. កុំ​ស្មុគស្មាញ​ជាមួយ​ស្នេហា​ពេក

ក្រៅ​ពី​ស្នេហា​នៅ​មាន​រឿង​ច្រើន​ណាស់​ដែល​អ្នក​ត្រូវ​គិត ត្រូវ​ធ្វើ។ មនុស្ស​ប្រុស​ក៏​មិន​ចូលចិត្ត​មនុស្ស​ស្រី​អារម្មណ៍​ច្រើន​ពេក​ដែរ។ គួរ​ធ្វើ​ខ្លួន​ឲ្យ​រឹងមាំ មាន​តម្លៃ​ដោយ​មិន​ផ្ដោត​លើ​ស្នេហា​ជា​រឿង​សំខាន់។ គួរ​ធ្វើ​ខ្លួន​ឲ្យ​ធូរស្រាល កុំ​តឹងតែងជាមួយ​រឿង​មនោសញ្ចេតនា​ពេក គួរ​ចំណាយ​ពេល​ធ្វើ​ការងារ រៀនសូត្រ រក​ស៊ី​វិញ​ទើប​ល្អ។

លទ្ធផល​រូបភាព​សម្រាប់ cute korean coupleរូបភាពតំណាង

៥. ថែ​ខ្លួន​ឲ្យ​បាន​ស្អាត​ជានិច្ច

ទោះ​មាន​សង្សារ​ហើយ​ក៏​ដោយ​ក៏​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​សម្រស់​ដែរ ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ឲ្យ​បាន​ស្អាត និង​មាន​សណ្ដាប់ធ្នាប់​ជានិច្ច។ មនុស្ស​អាច​មិន​សូវ​ខ្វល់​ខ្វាយ​ពី​រឿង​សម្រស់​នេះ ប៉ុន្តែ​យើង​ជា​មនុស្ស​ស្រី​ត្រូវ​តែ​គិត និង​រៀប​ចំ​ខ្លួន​ឲ្យ​បាន​សមរម្យ​មិន​ដើម្បី​អ្នក​ណា​ទេ តែ​ដើម្បី​ខ្លួន​ឯង និង​ឲ្យ​គេ​មាន​មោទនភាព​ដែល​មាន​សង្សារ​ស្អាត​ដូច​យើង៕

លទ្ធផល​រូបភាព​សម្រាប់ cute korean coupleរូបភាពតំណាង

comments

ប្រភពអត្ថបទ​ KHMERNEWS.ME​